នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី

(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនា​សម្ព័ន្ធ​
និង​គមនាគមន៍អ៊ីតាលី លោក Graziano Delrio នារសៀលថ្ងៃទី២៦​កញ្ញា​ នៅទីក្រុង​
ហា​ណូយ​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា​៖​រដ្ឋាភិបាលវៀត
​ណាម​បានគាំទ្រអង្គភាពអាជីវកម្មអ៊ីតាលី កសាងផែនការធ្វើ​អាជីវកម្មយូរអង្វែង និង
​អនុវត្ត​គំរោងការណ៍មានប្រសិទ្ធិភាពនៅវៀតណាម។ ​នាយករដ្ឋមន្ត្រីបានស្នើអោយ​ភា
​គីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរព័ត៍មាន បង្ក​លក្ខណះងាយស្រួលអោយអង្គ​ភាពអាជីវ
​កម្មនៃប្រទេសទាំងពីរចូលរួម​គំរោង​ការណ៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានា។ ​
ទន្ទឹម​នឹងនោះ លោកក៏បានស្នើ​អោយភាគីអ៊ីតាលីជំរុញ EUចុះហត្ថលេខានិងអនុម័ត
លើ​កិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី វៀតណាម-EU ( EVFTA) ក៏ដូចជាទទួលស្គាល់​វៀត
ណាមជាខឿន​សេដ្ឋកិច្ចទីផ្សារ។ ប្រការនេះនឹងរួមចំណែកជំរុញទំនាក់ទំនង​សហប្រតិ
បត្តិការ​សមភាព និងមានផលប្រយោជន៍ដូចគ្នា រវាងវៀតណាមនិង EU។

រីឯ ​រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍អ៊ីតាលី លោក​ Graziano Delrio
 ក៏បានអោយដឹងថា៖រដ្ឋាភិបាលអ៊ីតាលីក៏យកចិត្តទូកដាក់ជា​ច្រើន​ដល់ការ​រក្សា​យន្ត
ការនាវាចរណ៍ អាកាសចរណ៍ និងធានាការផ្លាស់ប្តូរ​ពាណិជ្ជកម្ម អភិវឌ្ឍន៍​សេដ្ឋ​កិច្ច
​សកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ