នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយសមាជិកទទួលបន្ទុកផ្នែកអន្តរជាតិនិងអភិវឌ្ឍន៍របស់គណៈកម្មធិការអឺរ៉ុប
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយសមាជិកទទួលបន្ទុកផ្នែកអន្តរជាតិនិងអភិវឌ្ឍន៍របស់គណៈកម្មធិការអឺរ៉ុប |
(VOV)_នារសៀលថ្ងៃទី១៧ វិច្ឆិកា នៅក្នុងជំនួបសន្ទនាជាមួយលោក Neven
Mimica សមាជិកទទួលបន្ទុកផ្នែកអន្តរជាតិនិងអភិវឌ្ឍន៍របស់គណៈកម្មធិការអឺរ៉ុប
( EC) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានចាត់ទុកថា៖ ទំនាក់ទំនងរវាងវៀតណាម និង EU កំពុងអភិ
វឌ្ឍន៍ដ៏ល្អប្រសើរ និងសក្ដានុភាពសហប្រតិបត្តិការរវាងភាគីទាំងពីរនៅធំធេង
ណាស់។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអះអាងថា៖វៀតណាមជា
និច្ចកាលគោរព និងមានគោលបំណងរួមជាមួយEU បន្តជំរុញកិច្ចសប្រតិបត្តិការ
ប្រកបដោយល្អប្រសើរ លើគ្រប់ជ្រុងជ្រោយ សមភាពមានផលប្រយោជន៍ដូចគ្នា
និងរួមគ្នាអភិវឌ្ឍន៍។ រីឯ លោក Neven Mimica បានសម្ដែងជំនឿជាក់ថា៖ ទំនាក់
ទំនងទ្វេភាគីនេះនឹងបន្តអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត។ លោក Neven
Mimica ក៏បានចាត់ទុកថា៖ កិច្ចព្រមព្រៀងដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យវៀតណាម-EU (PCA) នឹងបានអនុម័តនិង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
វៀតណាម - EU ត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ នឹងបង្កើតគ្រឹះដ្ឋានសំខាន់
ដើម្បីភាគីទាំងពីរ កសាងទំនាក់ទំនងដ៏ល្អប្រសើរ និងស៊ីជំរៅនាពេលខាងមុខនេះ៕