នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលខេត្ត Kanagawa(ជប៉ុន)
(VOVWORLD) -នាព្រឹកថ្ងៃទី១៤កក្កដា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Kanagawa, លោក Kuroiwa Yuji នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលបណ្ដាថ្នាក់ដឹកនាំតំបន់នៅជប៉ុន មកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីជំរុញនិងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់វៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលខេត្ត Kanagawa(ជប៉ុន)
|
នាព្រឹកថ្ងៃទី១៤កក្កដា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Kanagawa, លោក Kuroiwa Yuji នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលបណ្ដាថ្នាក់ដឹកនាំតំបន់នៅជប៉ុន មកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីជំរុញនិងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់វៀតណាម ដែលក្នុងនោះមានខេត្ត Kanagawa។ នាយករដ្ឋមន្ត្រីបានស្នើអោយខេត្ត Kanagawa បន្តជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យពលករ ហើយអបអរសាទរការរៀបចំ”មហោស្រពវៀតណាមនៅ Kanagawa”។
រីឯខ្លួនវិញ លោក Kuroiwa Yuji បានអោយដឹងថា៖ គណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ មានសហគ្រាសចំនួន១៧ និងបានរៀបចំជោគជ័យសិក្ខាសាលាជំរុញទេសចរណ៍និងវិនិយោគនៅហាណូយផងដែរ៕