នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលទីក្រុងDaegu កូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលទីក្រុងDaegu កូរ៉េខាងត្បូង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលទីក្រុងDaegu កូរ៉េខាងត្បូង

(VOV)_នាថ្ងៃទី១២តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Xuan Phuc បានជួបសន្ទនាជាមួយ អភិបាលទីក្រុង Daegu ( កូរ៉េខាងត្បូង) 
លោកKun Jong Jin ដែលកំពុងមានដំណើរទស្សនកិច្ចនៅ​វៀតណាម។​នាយករដ្ឋមន្ត្រី
បានសង្កត់ធ្ងន់ថា៖ កូរ៉េខាងត្បូង បន្តរក្សាជាដៃគូ​សំខាន់​ជួរមុខរបស់វៀតណាម ឈរ
លំដាប់ថ្នាក់ទី១ អំពីការវិនិយោគ និងទីពីរ​អំពីការផ្តល់ទុនជំនួយODA ការងារ ទេស
ចរណ៍ និងឈរលំដាប់ថ្នាក់ទី៣ ​អំពីពាណិជ្ជកម្ម។នាយករដ្ឋមន្ត្រីបានបង្ហាញនូវការ
ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុងDaegu ជាមួយតំបន់ផ្សេងៗរបស់
វៀតណាម ជាពិសេសគឺ​ទីក្រុង​ហូជីមិញ និងDa Nang។ នាយករដ្ឋមន្ត្រីបានអះអាង
ថា៖ រដ្ឋាភិបាល​វៀតណាម​ជា​និច្ច​កាលស្វាគមន៍ និងបន្តកែលំអរបរិយាកាសវិនិយោគ
 បង្ក​លក្ខណះ​ងាយស្រួល ដើម្បីវិនិយោគិនបរទេស ដែលក្នុងនោះមានវិនិយោគ​កូរ៉េ
ខាង​ត្បូងនិយាយរួម និងទីក្រុង Daegu និយាយដោយឡែក នឹងនរចិត្តបោះ​ទុនវិនិ
យោគ ធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ