នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាមេបញ្ជាការដ្ឋានកងទ័ពការពារជាតិថៃ Surapong Suwana Adth

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាមេបញ្ជាការដ្ឋានកងទ័ពការពារជាតិថៃ Surapong Suwana Adth - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

          (VOV)_នៅក្នុងជំនួបសន្ទនានារសៀលថ្ងៃទី៥មេសា នៅទីក្រុងហាណូយនាយក
រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបង្ហាញជំនឿជាក់ថា៖ដំណើរទស្សន
កិច្ចលើកនេះរបស់គណៈប្រតិភូនឹងរួមចំណែកសំខាន់ ក្នុងការពង្រឹងនិងពង្រីកទំ
នាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងសហប្រតិបត្តិ
ការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ​នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍន៍
ទំនាក់ទំនងរវាងវៀតណាម-ថៃនិយាយដោយឡែក និងទំនាក់ទំនងរវាងវៀតណាម
ជាមួយបណ្ដាប្រទេសអាស៊ាន និយាយរួម ជាអាទិភាពជួរមុខ ក្នុងគោលនយោបាយ
កិច្ចការបរទេសរបស់វៀតណា​ម។ វៀតណាមវាយតំលៃខ្ពស់គោលជំហររបស់ថៃក្នុងរយៈ
ពេលកន្លងទៅចំពោះបញ្ហារួមក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។
 ​វៀតណាមមានគោលបំណងថាថៃបន្តស្ថិរភាព និងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត ដើម្បី
ការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរ ដើម្បីភាពសម្បូររុងរឿង និងខ្លាំងមាំមួនរបស់
អាស៊ាន រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍
ក្នុងតំបន់និងអន្តរជាតិ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ