នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម

        (VOV)_នារសៀលថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយលោក  Bruno Angelet ឯក
អគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅ​វៀតណាម។ 
អបអរសាទរ លោក Bruno Angelet  ត្រូវបានជ្រើសតាំងជា​ឯកអគ្គ​រដ្ឋទូត EU បន្ទាប់
ពីពេលបញ្ចប់បេសកកម្មការទូតជាឯកអគ្គរដ្ឋទូតបែល្ស៊ីក ​ប្រចាំ​នៅវៀតណាម នា
យករដ្ឋមន្ត្រី លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថាៈ ​ទំនាក់ទំនងវៀតណាម-EU
 កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយភាគីទាំងពីរទើប​នឹង​បាន​បញ្ចប់ការចរចារកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( EVFTA) ។ តាមនាយករដ្ឋមន្ត្រីថា៖ នេះគឺ
ជាចំណុចសំខាន់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ
យោគ ផង និងដើរតួនាទីយុទ្ធសាស្ត្រ លើគ្រប់​ជ្រុងជ្រោង យូរអង្វែង ផងនាំទំនាក់
ទំនងសហប្រតិបត្តិការរវាងវៀតណាម និង​ EU អភិវឌ្ឍន៍លើងកំរិតថ្មី។ នាយករដ្ឋ
មន្ត្រី Nguyen Tan Dung ក៏បានសង្កត់ធ្ងន់​ថា៖ ​វៀតណាមយកចិត្តទុកដាក់ជាច្រើន 
និងមានគោលបំណងរួមជាមួយ EU ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយ
EU សហប្រិតបត្តិការប្រកបដោយ​សមភាព មានផលប្រយោជន៍ដូចគ្នា រួមគ្នាអភិ
វឌ្ឍន៍។ ឯកអគ្គរដ្ឋទូត Bruno Angelet  បានចាត់ទុកថា៖ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង EU កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយលោកក៏បានអះអាងថា
៖​វៀតណាមជាដៃគូមួយ​ក្នុងចំណោមដៃគូសំខាន់បំផុតរបស់ EU ក្នុងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ