នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម (VOV)


        Vovworld-នារសៀលថ្ងៃទី៨សីហានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ចើញ​ទៅ
​កាន់សឹង្ហបុរីដើម្បីចូលរួមពិធីខួបលើកទី៥០នៃទិវាបុណ្យជាតិសឹង្ហបុរី។ នាព្រឹក​ថ្ងៃ
ទី៩សីហា នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានចូលរួមការសន្ទនា​តុ​មូលជា
មួយអង្គភាពអាជីវកម្មជួរមុខសឹង្ហបុរី។ ថ្លែងមតិនៅការជួបសន្ទនានេះ នាយករដ្ឋមន្ត្រី
Nguyen Tan Dung នាពេលកន្លងទៅទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​វៀតណាម-សឹង្ហបុរី
មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម
វិនិយោគ។ ផ្លាស់ប្តូរអំពីវិស័យសហប្រតិបត្តិការជាក់​ស្ដែងដែលវិនិយោគិនសឹង្ហបុរីបាន
លើកឡើង នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់បំណងស្វែងរកឱកាស
ឬបើកទូលាយសកម្មភាពសហប្រតិបត្តិការវិនិយោគរបស់អង្គភាពអាជីវកម្មសឹង្ហបុរីចូលមកវៀតណាម។​ រដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរបាននិងកំពុងជំរុញការតភ្ជាប់ដើម្បី
ជំរុញសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបណ្ដាវិស័យនេះ រដ្ឋាភិបាល
វៀតណាមក្រសួងស្ថាប័ន​នឹងពិនិត្យដោះស្រាយរាល់សំណើររបស់វិនិយោគិនសឹង្ហបុរី។

        មុននោះនារសៀលថ្ងៃទី៨សីហា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ជួបសំណេះ
សំណាលកម្មាភិបាលបុគ្គលិកស្ថានទូតនិងតំណាងសហគមន៍ជន​វៀតណាមនៅ
សឹង្ហបុរី។​ នៅជំនួបនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អះអាងនូវទស្សនៈមុនក៏
ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមជានិច្ចកាល​ចាត់ទុកសហគមន៍ជនវៀតណាម
នៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់​ចេញនៃប្រជាជាតិវៀតណាម។ នាយករដ្ឋមន្ត្រី
បានសំណូមពរស្ថានទូតវៀត​ណាម​ប្រចាំនៅសឹង្ហបុរីបន្តអនុវត្តល្អកិច្ចការគាំពារពលរដ្ឋ
ជួយឧបត្ថម្ភយ៉ាងជាក់​ស្ដែង​និងប្រសិទ្ធិភាពថែមតៀតអាណិកជនវៀតណាមនៅសឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ