នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយនាយកប្រតិបត្តិការនិងជាប្រធានមូលនិធិបរិស្ថាន

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ចើញទទួលជួបជាមួយនាយកប្រតិបត្តិការ និង ជាប្រធានមូលនិធិបរិស្ថានសកល (GEF) លោកស្រី Nakao Ishii។
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយនាយកប្រតិបត្តិការនិងជាប្រធានមូលនិធិបរិស្ថាន - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយនាយកប្រតិបត្តិការនិងជាប្រធានមូលនិធិបរិស្ថាន

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបរិស្ថាន ក្នុងការអភិវឌ្ឍប្រទេសជាតិ។  ហេតុដូច្នេះហើយ វៀតណាមមានគោលបំណងចង់បង្កើនទំនាក់ទំនង សហប្រតិបត្តិ ការជាមួយ GEF ព្រមទាំងសង្ឃឹមថា GEF នឹងជួយឧបត្ថម្ភ វៀតណាមក្នុងការដោះស្រាយបញ្ហាបរិស្ថាននេះឲ្យបានល្អបំផុត។

លោក Nguyen Xuan Phuc ក៏បានស្នើឲ្យគណៈកម្មការលេខាធិការនៃ GEF បន្តសហការយ៉ាងជិតស្និទជាមួយក្រសួងធនធាននិងបរិស្ថានវៀតណាម ក្នុងការ ត្រៀមរៀបចំ និងចាត់ចែងសម័យប្រជុំក្រុមប្រឹក្សា GEF និងព្រឹត្តការណ៍ នានាឲ្យបានល្អ ព្រមទាំងចង់ឲ្យ GEF បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត សេវាកម្មអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីព្រៃ និងធានាសន្តិសុខស្បៀងអាហារនៅ មូលដ្ឋានជាដើម។ល។ វៀតណាមប្តេជ្ញាសហការអស់ពីកម្លាំងកាយចិត្តជាមួយ GEF ដើម្បី រួមគ្នាដោះស្រាយបញ្ហាបរិស្ថានសកលផងដែរ។

រីឯខ្លួនវិញ លោកស្រី Nakao Ishii បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមកំពុង មានការវិវឌ្ឍន៍យ៉ាងវិជ្ជមានក្នុងការដោះស្រាយបញ្ហាបរិស្ថាន ហើយ GEF សង្ឃឹម នឹងជួយគាំទ្រដល់វៀតណាមឲ្យក្លាយទៅជាប្រទេសនាំមុខក្នុងតំបន់ ដើម្បីដោះ ស្រាយបញ្ហាបរិស្ថាននៅតំបន់វាលទំនាប ទន្លេ  Cuu Long និង ព្រមទាំងការគ្រប់គ្រងបញ្ហាកាកសំណល់នៅមហាសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ