នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Maruhan

(VOVWORLD) -ប្រធាន សម្ព័ន្ធក្រុមហ៊ុន Maruhan លោក Han Chang-woo បានសម្តែងជំនឿជាក់ថា សេដ្ឋកិច្ចរបស់វៀតណាម នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសារមានសក្តានុពលជាច្រើន។ 
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Maruhan - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និង ប្រធាន សម្ព័ន្ធក្រុមហ៊ុន Maruhan លោក Han Chang-woo (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១ ខែមេសា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបប្រធាន សម្ព័ន្ធក្រុមហ៊ុន Maruhan លោក Han Chang-woo ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម ក្នុងនោះមានវិស័យហិរញ្ញវត្ថុ និងធនាគារ។ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួល និងស្វាគមន៍បណ្ដាវិនិយោគិនបរទេសមករធ្វើអាជីវកម្ម។

ចំណែកឯ ប្រធាន សម្ព័ន្ធក្រុមហ៊ុន Maruhan លោក Han Chang-woo បានសម្តែងជំនឿជាក់ថា សេដ្ឋកិច្ចរបស់វៀតណាម នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសារមានសក្តានុពលជាច្រើន។ លោក Han Chang-woo បានឲ្យដឹងថា រូបលោកផ្ទាល់ និងសម្ព័ន្ធក្រុមហ៊ុន Maruhan មានគោលបំណងចង់ជំរុញការវិនិយោគចូលមកវៀតណាម រួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ