នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Kanagawa របស់ជប៉ុន


នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Kanagawa  របស់ជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Kanagawa របស់ជប៉ុន (Image: nguyentandung.org)

(VOVworld) – នារសៀថ្ងៃទី ២៥ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Kanagawa របស់ជប៉ុន
លោក Kuroiwa Yuji ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួប
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ ដោយឈរលើគ្រិស្ថានទំនាក់
ទំនងសហប្រតិបត្តិការរវាង​ប្រទេសទាំង ២ ឲ្យកាន់តែស៊ីជម្រៅ វៀតណាមនឹង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរួមជាមួយជប៉ុនបន្តនាំទំនាក់ទំនងរវាង
ប្រទេសទាំង ២ អភិវឌ្ឍន៍ឲ្យកាន់តែជាក់ ស្តែងនិងប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung ក៏បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈ
ងាយស្រួលសំរាប់បណ្ដាសកម្មភាពសហប្រតិបត្តិការរវាងបណ្ដាតំបន់អង្គភាព
អាជីវកម្មរបស់វៀតណាមជាមួយខេត្ត  Kanagawa ។ លោក Kuroiwa Yuji បាន
អះអាងថា៖ ដោយមានប្រៀប ខ្លាំងខាងបច្ចេកទេសកសិកម្ម ខេត្ត Kanagawa ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភបណ្តុះ បណ្ដាលប្រភពធនធាមនុស្សបច្ចេកទេស
កសិកម្មគុណភាពខ្ពស់សំរាប់វៀតណាម ព្រមទាំង ទទួលគិលានុបដ្ឋាយិកាជាជន
វៀតណាមធ្វើសកម្មភាពនៅខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ