នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់ |
(VOV)_នារសៀលថ្ងៃទី២៧ មិនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនា
ជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់ Nomert Lammert ដែលអញ្ជើញមកចូលរួមមហាសន្និបាត សហភាពអន្តរសភាពិភពលោក លើកទី១៣២ (IPU-132) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនង
សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលកំពុងមានបំរ៉ែបំរួលសកម្មពីពេលដែល
ប្រទេសទាំងពីរ លើកកំរិតដៃគូយុទ្ធសាស្ត្រ។ លោក Nguyen Tan Dung ក៏មានគោល
បំណងថា៖រដ្ឋសភាអាល្លឺម៉ង់គាំទ្រវៀតណាមនិងEU សម្រេចការចរចារ អំពីកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( FTA) ។ រដ្ឋសភាអល្លឺម៉ង់ទទួលស្គាល់វៀត
ណាមជាខឿនសេដ្ឋកិច្ចទីផ្សារ យ៉ាងឆាប់ៗ ដើម្បីបង្កលក្ខណះងាយស្រួលអោយ
វៀតណាមអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen
Tan Dung ក៏បានផ្ញើសេចក្ដីចែករំលែកទុក្ខ ចំពោះបណ្ដាថ្នាក់ដឹកនាំ និងប្រជាជនអា
ល្លឺម៉ង់ ក្នុងគ្រោះថ្នាក់យន្តហោះ Germanwings បណ្ដាលអោយប្រជាពលរដ្ឋអាល្លឺ
ម៉ង់ជាច្រើននាក់ត្រូវស្លាប់៕