នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Alibaba របស់ចិន

(VOVWORLD) - ថ្លែងមតិក្នុងការទទួលជួបសន្ទនានាព្រឹកថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុង ហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ស្វាគមន៍ប្រធានសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មអេឡេក
ត្រូនិក Alibaba របស់ចិន លោក Jack Ma ដែលចូលរួមវេទិកាទូទាត់
អេឡេត្រូនិកវៀតណាម (VEF) ហើយជួបសំណះសំណាលមជ្ឈដ្ឋានវ័យក្មេងនិងសមាគមន៍សហគ្រិនចាប់ផ្តើមអាជីពថ្មីវៀតណាម។ 
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Alibaba របស់ចិន - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Alibaba របស់ចិន

(VOVworld) – ថ្លែងមតិក្នុងការទទួលជួបសន្ទនានាព្រឹកថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុង ហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ស្វាគមន៍ប្រធានសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មអេឡេកត្រូនិក Alibaba របស់ចិន លោក Jack Ma ដែលចូលរួមវេទិកាទូទាត់

អេឡេត្រូនិកវៀតណាម (VEF) ហើយជួបសំណះសំណាលមជ្ឈដ្ឋានវ័យក្មេងនិងសមាគមន៍សហគ្រិនចាប់ផ្តើមអាជីពថ្មីវៀតណាម។ ដោយមានជំនួបសំណះសំណាលជាមួយនិស្សិតវៀតណាមចំនួន ៣ ពាន់នាក់ នារសៀលថ្ងៃទី ៦ វិច្ឆិកា នាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណងថា៖ លោក Jack Ma លើកទឹកចិត្តស្មារតីច្នៃប្រឌិតចាប់ផ្តើមអាជីពថ្មីខ្លាំងក្លាក្នុងមជ្ឈដ្ឋានយុវជនវ័យក្មេងវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមស្នើថា៖ សម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មអេឡេត្រូនិក Alibaba អនុវត្តបណ្ដាសកម្មភាពសហប្រតិបត្តិការជាមួយដៃគូវៀតណាមក្នុងការបណ្តុះបណ្ដាលហ្វឹកហាត់បច្ចេកទេសខាងពាណិជ្ជកម្មអេឡេកត្រូនិក អនុវត្តរូបសណ្ឋានអាជីវកម្ម ជាពិសេសគឺជួយឧបត្ថម្ភសហគ្រាសខ្នាតតូចតាចនិងប្រជាជនទាក់ទងជាមួយពាណិជ្ជកម្មអេឡេកត្រូវនិក។ លោក Nguyen Xuan Phuc មានគោលបំណងថា៖ សម្ព័ន្ធក្រុមហ៊ុន Alibaba ជួយប្រជាកសិករ អាជីវករ និងសហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាមនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។ រីឯខ្លួនវិញ លោក Jack Ma បានឯកភាពជាមួយសំណើររបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc ក្នុងនោះក្នុងការកសាងស្តង់ទំនិញជាតិរបស់ វៀតណាមលើគេហទំព័រ Alibaba ព្រមទាំង នឹងជំរុញកិច្ចសហប្រតិបត្តិការដើម្បិរួម ចំណែកអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡេត្រូនិកនៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ