នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ហុងកុង (ចិន)
(VOVWORLD) - នារសៀលថ្ងៃទី ៣០ មិនា ក្នុងក្របខ័ណ្ឌសន្និសីទកំពូល GMS លើកទី ៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ហុងកុងរបស់ចិន លោក Jonathan Choi ។
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ហុងកុង (ចិន) |
នារសៀលថ្ងៃទី ៣០ មិនា ក្នុងក្របខ័ណ្ឌសន្និសីទកំពូល GMS លើកទី ៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ហុងកុងរបស់ចិន លោក Jonathan Choi ។ ថ្លែងមតិនៅទីនេះ លោក Jonathan Choi បានសម្តែងគោលបំណងវិនិយោគ ចូលក្នុងវិស័យផលិតថែបនៅវៀតណាមដោយមានបច្ចេកវិទ្យាទំនើប ស្និទស្នាល ជាមួយបរិស្ថានឬជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ថាមពលព្រះអាទិត្យ និងការផ្សព្វផ្សាយទេសចរណ៍។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc មានគោលបំណងថា៖ សម្ព័ន្ធក្រុមហ៊ុន Sunwah បន្ត បើកទូលាយវិនិយោគធ្វើអាជីវកម្មចូលក្នុងវិស័យដែលសហគ្រាសមានសក្តានុ ភាពហើយអនុវត្តបច្ចេកវិទ្យាបច្ចេកទេសជឿនលឿនក្នុងដំណើរការអនុវត្តគំរោងការណ៍។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ រដ្ឋាភិបាលនឹងបន្តបង្កលក្ខណៈ ងាយស្រួលដល់សម្ព័ន្ធក្រុមហ៊ុនធ្វើសកម្មភាពវិនិយោគអាជីវកម្មនៅវៀតណាម។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួប សន្ទនាជាមួយប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Takehiko Nakao។ |
នាល្ងាចថ្ងៃដដែល នៅខាងក្រៅសន្និសីកំពូល GMS លើកទី ៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Takehiko Nakao។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យប្រធាន ADB លោក Takehiko Nakao បន្តផ្តល់ប្រភពទុនជួយឧបត្ថម្ភសហការជាមួយគំរោង ការណ៍ទុនខ្ចីដើម្បីកាត់បន្ថយលក្ខ័ណ្ឌឲ្យខ្ចីសំដៅជួយឧបត្ថម្ភវិស័យអាទិភាពដូចជា ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មជនបទ អប់រំ សុខាភិបាលនិងការកាត់បន្ថយភាពក្រីក្រ។ ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួល ជួបសន្ទនាជាមួយថ្នាក់ដឹកនាំខេត្ត Yunnan ខេត្ត Guangxi ខេត្ត Guangdong និងខេត្ត Hainan របស់ចិនផងដែរ៕
នាល្ងាចថ្ងៃដដែល នៅខាងក្រៅសន្និសីកំពូល GMS លើកទី ៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួប សន្ទនាជាមួយប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Takehiko Nakao។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យប្រធាន ADB លោក Takehiko Nakao បន្តផ្តល់ប្រភពទុនជួយឧបត្ថម្ភសហការជាមួយគំរោង ការណ៍ទុនខ្ចីដើម្បីកាត់បន្ថយលក្ខ័ណ្ឌឲ្យខ្ចីសំដៅជួយឧបត្ថម្ភវិស័យអាទិភាពដូចជា ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មជនបទ អប់រំ សុខាភិបាលនិងការកាត់បន្ថយភាពក្រីក្រ។
ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួល ជួបសន្ទនាជាមួយថ្នាក់ដឹកនាំខេត្ត Yunnan ខេត្ត Guangxi ខេត្ត Guangdong និងខេត្ត Hainan របស់ចិនផងដែរ៕