នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា |
(VOV)_ក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១០ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ
ជំនួបសន្ទនារវាងរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយថន និងរដ្ឋមន្ត្រីក្រសួង
ផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធិភាពរវាង
ក្រសួងទាំងពីរនិងក្រសួងផ្សេងៗទៀត របស់ប្រទេសទាំងពីរនឹងរួមចំណែកជាក់
ស្ដែងនិងប្រសិទ្ធិភាព ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា
ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍…លៗ
លោក Nguyen Tan Dung ក៏បានសម្ដែងនូវការគាំទ្រចំពោះផែនការសហប្រតិបត្តិ
ការរវាងក្រសួងផែនការកម្ពុជានិងក្រសួងផែនការនិងវិនិយោគវៀតណាម ហើយ
ក៏ស្នើអោយភាគីទាំងពីរត្រូវប្រមូលផ្តុំអនុវត្តល្អផែនការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពី
រ និងផ្សាភ្ជាប់ខឿនសេដ្ឋកិច្ចរបស់វៀតណាម ឡាវនិងកម្ពុជាទៀតផង។ស្ដីពីវិស័យវិនិយោគ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានលើកច្បាស់ថា៖វៀតណាម
ជាកិច្ចកាលលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាម វិនិយោគចូលមកកម្ពុជា ពិ
សេសគឺបណ្ដាគំរោងការណ៍ដាំកៅស៊ូ។ រដ្ឋាភិបាលវៀតណាមមានគោលបំណង
ថា៖ រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាសហប្រតិបត្តិការវិនិយោគដាំកៅស៊ូយ៉ាង
ឆាប់ៗ ដើម្បីវិនិយោគិនវៀតណាមនឹងនរចិត្តធ្វើអាជីវកម្មយូរអង្វែងនៅកម្ពុជា៕