នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយសមាគមអាជីវករតៃវ៉ាន់

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយសមាគមអាជីវករតៃវ៉ាន់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយសមាគមអាជីវករតៃវ៉ាន់(http://baodientu.chinhphu.vn/)

(VOV)_នៅខាងក្រៅវេទិកាអង្គភាពអាជីវកម្មវៀតណាមពាក់កណ្ដាលអាណត្តិ
 នាព្រឹកថ្ងៃទី ៥ មិថុនានៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោកNguyen
 Tan Dung បាន ទទួលជួបសន្ទនាជាមួយសមាគមអាជីវករតៃវ៉ាន់​ ចិន នៅវៀតណាម​ដឹកនាំដោយលោកស្រី  Liu Mei De ​។

          នៅទីនេះ នាយករដ្ឋមន្ត្រីNguyen Tan Dung បានអះអាងថា៖​រដ្ឋាភិបាល​វៀត​ណាមជានិច្ចកាលកែសម្រួលបរិយាកាសវិនិយោគ បង្ក​លក្ខណះ​ងាយស្រួលសំរាប់ បណ្ដាអង្គភាពអាជីវកម្មបរទេសមកវិនិយោគ​នៅវៀតណាម ដែលក្នុង នោះមាន បណ្ដាអង្គភាពអាជីវកម្មតៃវ៉ាន់។ ស្ដីពី​បណ្ដារឿងហេតុដែលកើតមានឡើងគួរអោយ
សោកស្ដាយ​ចំពោះ​អង្គភាពអាជីវកម្មបរទេសមួយ​ចំនួនដែលក្នុងនោះ មានបណ្ដា អង្គភាពអាជីវកម្មតៃវ៉ាន់ លោក Nguyen Tan Dung បានលើកច្បាស់ថា៖  ការដែល ចិនបានដាក់ស្ថានីយខួង Haiyan Shiyou 981 ដោយខុសច្បាប់ នៅក្នុងតំបន់ខ្ពង់រាប
បាតសមុទ្រ ​និងតំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខរបស់វៀតណាម បានធ្វើអោយកើតមានឡើង
បាតុកម្មនៅ​តំបន់នានា ហើយពីនោះមានមនុស្សមួយចំនួនត្រូវគេញុះញុង  រំលោភ ច្បាប់ បំផ្លាញ់ទ្រព្យសម្បត្តិរបស់អង្គភាពអាជីវកម្ម ដែលក្នុងនោះមានបណ្ដាអង្គ​ភាពអាជីវកម្មតៃវ៉ាន។ បន្ទាប់ពីពេលរឿងហេតុនេះកើតមានឡើង វៀត​ណាម បានបញ្ជាណែនាំដោះស្រាយទាន់ពេលវេលា ចែករំលែកនិងជួយ​ឧបត្ថម្ភអង្គភាព
អាជីវកម្ម។

          ដំណាង សមាគមអាជីវករតៃវ៉ាន់​ នៅវៀតណាមបានវាយតំលៃខ្ពស់​ការ​ដែលនាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ជាណែនាំទាន់ពេលវេលា​ ស្ថិរភាព​សភាពការណ៍យ៉ាងឆាប់ៗ ធានាសន្តិសុខ សុវត្ថិភាព បង្ក​លក្ខណះ​ងាយស្រួល
បំផុត សំរាប់អង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ ដំណាង សមាគមអាជីវករតៃវ៉ាន់​ក៏បានអះអាងថា៖នឹងបើកទូលាយសកម្មភាព​វិនិយោគ ​បន្តវិនិយោគចូលមកវៀត
ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ