នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង
VOV -  
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង |
VOV-ក្នុងពិធីទទួលជួបសន្ទនាលោក David Woodtton ទេសភិបាលមណ្ឌល
ហិរញ្ញវត្ថុក្រុងឡុងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃទី
២៤កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានវាយតំលៃខ្ពស់
លទ្ធផលដែលទទួលបានក្នុងពិធីធ្វើការរវាងលោក David Woodtton និងស្ថាប័ន
មានសមត្ថកិច្ចរបស់វៀតណាមក្នុងដំណើរទស្សនកិច្ចលើកនេះ និងចាត់ទុកថា
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក David Woodtton នឹងជំរុញទំនាក់
ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ។ រីឯលោក David
Woodtton បានឲ្យដឹងថាគោលដៅនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់គណៈប្រតិភូសំដៅបង្កើនថែមទៀតសកម្មភាពសហប្រតិបត្តិការរវាង
អង់គ្លេសជាមួយវៀតណាមក្នុងវិស័យហិរញ្ញវត្ថុធនាគារ អមដំណើរជាមួយគណៈ
ប្រតិភូមានអង្គភាពអាជីវកម្មធំៗរបស់អង់គ្លេស បណ្ដាអង្គភាពអាជីវកម្មបាន
យកចិត្តទុកដាក់ទៅលើទីផ្សារវៀតណាម ចាត់ទុកវៀតណាមគឺជាកន្លែងមក
ដល់គួរឲ្យទាក់ទាញសំរាប់សកម្មភាពវិនិយោគ។ លោក David Woodtton បាន
ឲ្យដឹងថា អង់គ្លេសចង់បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ក្នុងវិស័យសវនកម្មមូលប័ត្រសហប្រតិបត្តិការរដ្ឋឯកជន៕
VOV
-VOV