នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបឯកអគ្គរដ្ឋទូត UAE និងម៉ីយ៉ាន់ម៉ា

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបឯកអគ្គរដ្ឋទូត UAE និងម៉ីយ៉ាន់ម៉ា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (tinmoi.vn)

        Vovworld-នារសៀលថ្ងៃទី១៦មេសានៅទីស្ដីការដ្ឋាភិបាល នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានទទួលជួបឯកអគ្គរដ្ឋទូត UAE លោក
Khalid Ibrahim Abdulaziz Shohail Al-Qahtani និងឯកអគ្គរដ្ឋទូតម៉ីយ៉ាន់ម៉ាលោក
Uyn Lai។

        ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត UAE លោក Khalid Ibrahim Abdulaziz Shohail
Al-Qahtani នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀតណាមមានបំណង
ជំរុញយ៉ាងខ្លាំងក្លាថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមានផលប្រយោជន៍រួម
ជាមួយ UAE លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីក៏ស្នើរ UAE ទទួលស្គាល់ខឿនសេដ្ឋកិច្ច
ទីផ្សាររបស់វៀតណាមយ៉ាងចាប់រហ័ស។

        ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Uyn Lai នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានវាយតំលៃខ្ពស់ការត្រៀមខ្លួនជាស្រេចរបស់មីយ៉ាន់ម៉ាក្នុងឆ្នាំប្រធាន
អាស៊ាន អះអាងវៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត សហប្រតិបត្តិការ
ជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា រួមចំណែកទៅក្នុងជោគជ័យរបស់មីយ៉ាន់ម៉ាក្នុងឆ្នាំប្រធាន
អាស៊ាន។ រីឯឯកអគ្គរដ្ឋទូត Uyn Lai បានឲ្យដឹងថា មីយ៉ាន់ម៉ាយកចិត្តទុកដាក់ជា
ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម ជានិច្ចកាលត្រៀមខ្លួនជាស្រេចស្វាគមន៍
និងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនវៀតណាមមកសហប្រតិបត្តិការ
វិនិយោគនៅមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ