នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum
|
នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum
(Image: baodientu.chinhphu.vn) |
(VOVworld) – ថ្លែងមតិនាព្រឹកថ្ងៃទី ៦ មករា ក្នុងដំណើរទស្សនកិច្ចការងារនៅ ស្រុក
Sa Thay ខេត្ត Kon Tum (ភាគកណ្ដាលវៀតណាម) នាយករដ្ឋមន្ត្រី វៀតណាម លោក
Nguyen Tan Dung មានគោលបំណងថា៖ គណៈកម្មាធិការ បក្ស រដ្ឋអំណាចនិងបណ្ដា
កំលាំងប្រដាប់អាវុធក្នុងតំបន់ខំប្រឹងប្រែងថែមទៀតក្នុង ការអនវុត្តភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមសុខាភិបាលអប់រំ លើកកំពស់ជីវភាព រស់នៅខាងស្មារតីនិងសម្ភារៈ
ក៏ដូចជា ពង្រឹងកិច្ចការពារប្រទេស សន្តិសុខនិង កសាងខ្សែព្រំដែនសន្តិភាពសហ
ប្រតិបត្តិការមិត្តភាពជាមួយកម្ពុជាដោយឥតឈប់ ឈរ។ នាយករដ្ឋមន្ត្រីក៏បានស្នើ
ឲ្យថ្នាក់ដឹកនាំស្រុក Sa Thay ក៏ដូចជា ខេត្ត Kon Tum ប្រមូលផ្តុំដំណើរការដ៏ល្អការ
ងាររៀបចំផែនការវិនិយោគរចនាសម្ព័ន្ធដីធ្លីបំរើ ផលិតកម្មសំរាប់ប្រជាជនជាជន
ជាតិភាគតិចសំដៅធានាសំណូមពរអភិវឌ្ឍន៍ចីរភាពនិងកាត់បន្ថយភាពក្រីក្រ
ជាដើម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
"Sa Thay ត្រូវចែកជាស្រុកចំនួន ២ ដើម្បីគ្រប់គ្រងល្អជាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ដ៏ ចីរភាពជាង។ ជាពិសេស យើងត្រូវប្រមូលផ្តុំទៅលើប្រជាជនជាជនជាតិភាគតិច។
ការរៀបចំស្នាក់នៅសំរាប់ប្រជាជនជាជនជាតិភាគតិចត្រូវផ្តល់អាទិភាពជួរមុខ៕"