នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុប


នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុប - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការអឺរ៉ុប Manuel Barroso នាខែសីហាឆ្នាំ២០១៤ (VOV)

        Vovworld-នាព្រឹកថ្ងៃទី១២តុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានដឹកនាំគណៈប្រតិភូវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅ​ព្រះ
រាជាណាចក្រប៉ែលហ្ស៊ីក សហភាពអឺរ៉ុប (EU) សហព័ន្ធអាល្លឺម៉ង់ ចូលរួម​សន្និសីទ
ជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី១០ (ASEM 10)នៅទីក្រុងមីឡាន-អ៊ីតាលី​និងបំពេញ
ទស្សនកិច្ចនៅបុរីវ៉ាទីកង។

        ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ីក របស់​នាយករដ្ឋ
មន្ត្រីលោក Nguyen Tan Dung សំដៅជំរុញថែមទៀតទំនាក់ទំនង​សហប្រតិបត្តិការ
ទ្វេភាគីរវាងប្រទេសទាំងពីរលើបណ្ដាវិស័យ ពិសេសគឺកិច្ច​សហប្រតិបត្តិការក្នុង
វិស័យកំពង់ផែសមុទ្រសេវាកម្មឃ្លាំ កំណើនបៃតងជាដើម។ ដំណើរទស្សនកិច្ច
នៅ EU របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung សំដៅ​ផ្លាស់ប្តូរ​ទិសដៅសហប្រតិបត្តិ
ការរវាងវៀតណាមនិង EU នាពេលខាងមុខ ជំរុញ​បញ្ចប់ការចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ជាដើម។ ចំពោះអាល្លឺម៉ង់ ក្នុងដំណើរ
ទស្សនកិច្ចលើកនេះ​ភាគីទាំងពីរនឹងអនុវត្ត​ផែនការសកម្មភាពយុទ្ធសាស្ត្រវៀតណាម
-អាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរក្នុងបណ្ដាវិស័យ។ ចូលរួម
សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប​លើក​ទី១០ វៀតណាមនឹងបន្តម្ចាស់ការរួមចំណែកក្នុង
ខ្លឹមសារសំខាន់ៗរបស់​សន្និសីទ។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានទៅ
បំពេញទស្សនកិច្ច​បុរីវ៉ាទីកងតាមសេចក្តីអញ្ចើញរបស់សម្ដេចបាប Francis នាថ្ងៃទី
១៨តុលាខាង​មុខ​សំដៅបន្តជំរុញថែមទៀតទំនាក់ទំនងរវាងវៀតណាម-វ៉ាទីកង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ