នាយករដ្ឋមន្ត្រីវៀតណាមនឹងចូលរួមផ្សារណាត់និងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០។
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (vietnamplus.vn) |
VOV-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li
Keqiang នាថ្ងៃទី២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នឹង
អញ្ជើញទៅកាន់ទីក្រុង Nanning ខេត្ត Quang Xi ចូលរួមផ្សារណាត់និងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០ ដែលបានប្រព្រឹត្តទៅក្នុង
រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣កញ្ញា។
ផ្សារណាត់ពិព័ណអាស៊ាន-ចិននិងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនជាព្រឹត្តិការណ៍ដោយក្រសួងពាណិជ្ជកម្មចិននិងប្រទេសអាស៊ាន
ទាំង១០សហការរៀបចំជាប្រចាំឆ្នាំនៅទីក្រុង Nanning ខេត្ត Quang Xi។ នេះជា
ផ្សារណាត់ពិព័ណមួយក្នុងចំណោមផ្សារណាត់ពិព័ណធំបំផុតចំនួន១០របស់
ចិន។ ផ្សារណាត់ឆ្នាំនេះកាន់តែមានអត្ថន័យជាងក្នុងពេលដែលបានប្រព្រឹត្តទៅ
ចំនឹងឱកាសរំលឹកខួបលើកទី១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូរសហប្រតិបត្តិការ
យុទ្ធសាស្ត្រអាស៊ាន-ចិន។
ជាមួយប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដំបន់៖ ឱកាសថ្មីកំលាំង
ចលករថ្មីនិងដំណាក់កាលថ្មី” ផ្សារណាត់នឹងមានការចូលរួមរបស់ស្តង់ទំនិញ
ប្រមាណ៣៤០០ស្តង់។ គណៈប្រតិភូវៀតណាមបានចូលរួមផ្សារណាត់ពិព័ណអាស៊ាន-ចិនលើកនេះដោយមានស្តង់ទំនិញ២០០ស្តង់និងអង្គភាពអាជីវកម្មជាង
១០០។ រួមជាមួយផ្សារណាត់ពិព័ណអាស៊ាន-ចិន ក៏នឹងប្រព្រឹត្តទៅសន្និសីទ
កំពូលវិនិយោគនិងពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០។ នេះជាវេទិការសន្ទនា
ជាន់ខ្ពស់សំខាន់រវាងអាស៊ាននិងចិនសំដៅបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
រវាងភាគីទាំងពីរ ជំរុញការបង្កើតមណ្ឌលពាណិជ្ជកម្មសេរីអាស៊ាន-ចិន។
ក្នុងឱកាសនេះដែរ តាមគំរោង នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang សំដៅផ្លាស់ប្តូរ
អំពីបណ្ដាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung ក៏នឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋអំណាចដំបន់មួយចំនួនរបស់ចិន
និងសម្ព័ន្ធក្រុមហ៊ុនដែលបានចូលរួមផ្សារណាត់និងសន្និសីទកំពូលវិនិយោគនិង
ពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០ផងដែរ៕
-VOV