នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់

នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់ (vietnamplus.vn)


        Vovworld-ទទួលសេចក្តីអញ្ចើញរបស់សមភាគីអូស្ត្រាលីនិងនាយករដ្ឋមន្ត្រី
ណូវែលហ្សែឡង់​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង​លោក
ជំទាវនឹងអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី១៧ដល់
ទី១៨មិនានិងណូវែលហ្សេឡង់ចាប់ពីថ្ងៃទី១៩ដល់ទី២០មិនា។

វៀតណាមកំពុងមានទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយប្រទេសទាំងពីរអូស្ត្រាលី
និងណូវែលហ្សេឡង់។ ទំនាក់ទំនងនេះកំពុងបានអភិវឌ្ឍន៍លើវិស័យ​ជាច្រើននិង
កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លាស់ប្តូរជាមួយអ្នកយក​ព័ត៌មាននៃទីភ្នាក់ងារ
សារព័ត៌មានវៀតណាមប្រចាំនៅក្រុង Sydney នាពេលថ្មីៗ​នេះ​ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអូស្ត្រាលីលោក Luong Thanh Nghi បាន​អះអាងនូវសក្ដានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលីនៅមានធំធេងនិងភាគីទាំងពីរត្រូវខំប្រឹងប្រែងធ្វើឲ្យស៊ី
ជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ។

        ចំពោះណូវែលហ្សេឡង់ឆ្នាំនេះប្រទេសទាំងពីរនឹងរៀបចំសកម្មភាពជា​ច្រើនរំលឹក
ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត(ទី១៦មិថុនា)។ ថ្លែង​មតិក្នុងសន្និសីទ
កាសែតចាប់ផ្ដើមរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៥កុម្ភៈ
កន្លងទៅជាមួយឯកអគ្គរដ្ឋទូតណូវែលហ្សេឡង់ អនុរដ្ឋមន្ត្រី​ការបរទេសវៀតណាម
លោក Le Hoai Trung បានឲ្យដឹងថា លទ្ធផល​សហប្រតិបត្តិការដែលទទួលបានរវាង
ប្រទេសទាំងពីរនាពេលកន្លងមកគឺលេចធ្លោណាស់។ រាល់វិស័យសហប្រតិបត្តិការ
ឆ្លើយតបបានតម្រូវការនិងបំណងរវាង​ភាគី​ទាំងពីរ ពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម
អប់រំបណ្ដុះបណ្ដាលនិងកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ