នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅបារាំង

នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅបារាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Duong Chi Dung (VOV)



        Vovworld-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីបារាំង Jean Marc Ayrault និងប្រធានាធិបតីបារាំងលោក Francois Hollande នាយករដ្ឋមន្ត្រីវៀត​ណាមលោក
Nguyen Tan Dung នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ​បារាំង​ចាប់ពីថ្ងៃទី២៤ដល់
២៦កញ្ញា។ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Duong Chi Dung ថា ដំណើរបំពេញទស្សនកិច្ចនៅបារាំងលើកនេះចំនឹងឆ្នាំរំលឹក​ខួបលើកទី៤០នៃទិវា
បង្កើតទំនាក់ទំនងការទូត ជាមួយសកម្មភាពជាច្រើនលើ​គ្រប់​វិស័យ។ ឯកអគ្គរដ្ឋ
ទូត Duong Chi Dung បានអះអាងថា៖

         “ដំណើរទស្សនកិច្ចត្រូវបានប្រព្រឹត្តទៅក្នុងដំណើរការវៀតណាមអនុវត្តយ៉ាង
សកម្មគោលនយោបាយកិច្ចការបរទេសឯករាជ្យម្ចាស់ការ សមាហរណកម្ម​អន្តរជាតិ ពហុបែបបហុភាគីបនីយកម្ម ត្រៀមខ្លួនជាស្រេចជាមិត្តដៃគូទំនុកទុកចិត្ត​មានការ ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។​នេះជាបង្គោលសំខាន់គូស​សម្គាល់​ក្រោយ
រយៈពេល៤០ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ស៊ី​ជម្រៅនិងបង្កើន
ឡើងកំរិតថ្មីមួយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ