នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងសិង្ហបុរីប្រកបដោយជោគជ័យ
|
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងសិង្ហបុរីប្រកបដោយជោគជ័យ |
(VOV)_ នាយប់ថ្ងៃទី៩ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung រួមជាមួយគណៈប្រតិភូវៀតណាម បានត្រឡប់មកដល់ទីក្រុងហាណូយវិញ
បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី និងអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០ នៃទិវាឯករាជ្យ របស់សិង្ហបុរី តាមសេចក្ដីអញ្ជើញរបស់
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Rajak និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien
Loong។ ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី ប្រទេសទាំងពីរបានសម្រេចបំណង
លើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ ហើយការចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០ នៃទិវាឯករាជ្យ របស់សិង្ហបុរី របស់នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានបង្កើតកម្លាំងពលំថ្មី បើកចេញឱកាស និងយថាទស្សន៍សហប្រតិបត្តិ
ការថ្មី រវាងវៀតណាមជាមួយប្រទេសទាំងពីរនេះ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសិង្ហបុរី នាយករដ្ឋមន្ត្រី លោក Nguyen Tan
Dung បានមានជំនួបពិភាក្សាជាមួយសមភាគី Lee Hsien Loong។ ថ្នាក់ដឹកនាំទាំង
ពីររូបនេះ បានបង្ហាញនូវក្តីសប្បាយរីករាយ អំពីទំនាក់ទំនងសហប្រិតបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដ៏ល្អប្រសើរ ប្រសិទ្ធិភាពរវាងប្រទេសទាំងពីរ ដែល
ក្នុងនោះមានមណ្ឌលឧស្សាហកម្ម វៀតណាម-សិង្ហបុរី( VSIP)។ ក៏ក្នុងឱកាសនេះ
ដែរ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី
លោក Lee Hsien Loongអំពីបញ្ហាឆ្លងដែនរវាងប្រទេសទាំងពីរផងដែរ៕