នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋហៃទី

នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋហៃទី - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងពិធីជួបសន្ទនាជាមួយប្រធានាធិបតីហៃទីលោក Michel Martelly (VOV)


        Vovworld-នាយប់ថ្ងៃទី២៨មិនា (តាមម៉ោងដំបន់) នាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម​បានអញ្ចើញចាកចេញពីរដ្ឋធានី Port-au Prince នៃសាធារណៈរដ្ឋហៃទីត្រឡប់​មក
ប្រទេស​វិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទ​
កំពូល​​សន្តិសុខ​នុយគ្លេអ៊ែលើកទី៣នៅទីក្រុងឡាអេប្រទេសហូឡង់ ដំណើរ​
ទស្សន​កិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបានិងហៃទី។

        មុននោះ ក្នុងដំណើរទស្សនកិច្ចសាធារណៈរដ្ឋហៃទី១ថ្ងៃតាមសេចក្តី​អញ្ចើញ​របស់នាយករដ្ឋមន្ត្រីហៃទីលោក Laurent Salvador Lamothe នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានជួបសន្ទនាចរចារជាមួយថ្នាក់ដឹកនាំ​សាធារណៈ​រដ្ឋហៃទី។

        ក្នុងពិធីជួបសន្ទនាជាមួយប្រធានាធិបតីហៃទីលោក Michel Martelly នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀតណាមគោរពនិងមាន​បំណងបើក
ទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយ
ហៃទី។​ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពចាត់ទុកថា ទន្ទឹមនឹងការពង្រឹង​ទំនាក់
ទំនងនយោបាយ ត្រូវនាំទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៍អភិវឌ្ឍន៍សាកសម​នឹង
សក្ដានុភាពសហប្រតិបត្តិការនិងបំណងប្រាថ្នានៃភាគីទាំងពីរ។

        ក្នុងការជួបចរចារជាមួយនាយករដ្ឋមន្ត្រីហៃទីលោក Laurent Lamothe នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរនិងឯកភាពវិធានការសំដៅអភិវឌ្ឍន៍ថែម
ទៀតទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលខាងមុខ។​ ភាគីទាំងពីរបានសន្យា​លើក​ទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់ទំនាក់ទំនងសហប្រតិបត្តិការ​អាជីវកម្មវិនិយោគរបស់អង្គការនិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរលើ
មូលដ្ឋានសមភាពនិងមានផលប្រយោជន៍ដូចគ្នា។

        បន្ទាប់ពីការចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើសេចក្តី​ថ្លែងការណ៍រួមជាន់ខ្ពស់វៀតណាម-ហៃទីនិងធ្វើជាក្សិណសាក្សីពិធីចុះ​ហត្ថលេខា​លើអនុស្សារណៈយោគយល់គ្នាស្ដីពីសហប្រតិបត្តិការថាមពលរវាង​ប្រទេសទាំង
ពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ