នាយករដ្ឋមន្ត្រីវៀតណាមបានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន។
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមបានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ (nld.com.vn) |
VOV-នាព្រឹកថ្ងៃទី១សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Tan Dung បានចរចារតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo
Abe។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្វាគមន៍គណៈបក្សសេរីភាពប្រជាធិបតេយ្យជប៉ុននិងនាយករដ្ឋមន្ត្រី Shinzo Abe ដណ្ដើមបានជ័យជំនះនៅក្នុង
ការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងទៅនិងចាត់ទុកថា លទ្ធផលនេះបានឆ្លុះ
បញ្ជាំងការគាំទ្រនិងទំនុកទុកចិត្តរបស់ប្រជាជនជប៉ុនចំពោះរដ្ឋាភិបាលនិងបុគ្គល
នាយករដ្ឋមន្ត្រី Abe។ នាយករដ្ឋមន្ត្រី Shinzo Abe បានអះអាងថា រដ្ឋាភិបាលជប៉ុន
យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ចាត់ទុកវៀតណាមដូចជាដៃគូ
ទំនុកទុកចិត្តនៅដំបន់។
ផ្លាស់ប្តូរតាមរយៈទូរសព្ទ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងបន្តសហប្រតិបត្តិការជិតស្និទ្ធសំដៅរួមចំណែកនាំទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀត
ណាម-ជប៉ុនអភិវឌ្ឍន៍លើគ្រប់វិស័យនិងលើកំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកឲ្យសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។ នាយករដ្ឋមន្ត្រីទាំងពីររូប
ក៏ឯកភាពបន្តបញ្ជាណែនាំរៀបចំបណ្ដាសកម្មភាពរបស់ឆ្នាំមិត្តភាពវៀតណាម-
ជប៉ុន២០១៣ក្នុងឱកាសរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាង
ប្រទេសទាំងពីរ តាមរយៈនោះបង្កើនចំណងមិត្តភាពនិងការយល់ដឹងរវាងប្រជាជន
នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រី Nguyen Tan Dung និងសមភាគី
ជប៉ុន Shinzo Abe បានផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងដំបន់មួយចំនួនដែលភាគីទាំងពីរ
យកចិត្តទុកដាក់ដូចគ្នាទន្ទឹមនឹងនោះឯកភាពយល់ព្រមជំរុញទំនាក់ទំនង
សហប្រតិបត្តិការអាស៊ាន-ជប៉ុន៕
-VOV