នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-EU
|
នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-EU (VOV) |
Vovworld-នាថ្ងៃទី១៦តុលានៅទីក្រុងមីឡាន-អ៊ីតាលីបានប្រព្រឹត្តទៅកិច្ចប្រជុំ
កំពូលក្រៅផ្លូវការអាស៊ាន-EU។ នេះជាកិច្ចប្រជុំកំពូលដើមដំបូងរវាងអាស៊ាននិង
EU ដោយវៀតណាមនិង EU ធ្វើសហអធិបតី។ នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ដោយមានតួនាទីជាប្រទេសសម្រុះសម្រួលទំនាក់ទំនងអាស៊ាន-
EU បានធ្វើសហអធិបតីកិច្ចប្រជុំរួមជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman
Van Rompuy និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jose Manuel Barroso។
នៅកិច្ចប្រជុំនេះភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពដំបន់និងពិភពលោក
ដែលយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត មជ្ឈឹមបូពារនិង
អាហ្វ្រីកខាងជើង។
ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ដល់សារៈ
សំខាន់នៃការធានាសន្តិភាពស្ថិរភាពសុវត្ថិភាពនិងសន្តិសុខនាវាចរណ៍សេរីភាព
នាវាចរណ៍នៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញ
និងម៉ឺងមាត់សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង
កើត (DOC) និងឈានទៅទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត
(COC)។
ស្ដីពីសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបន្តការចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីអាស៊ាន-EU ក្រោយឆ្នាំ២០១៥ បង្កើនការតភ្ជាប់អំពីអាកាសចរណ៍
នាវាចរណ៍ផ្លូវគោកអភិវឌ្ឍន៍អង្គភាពអាជីវកម្មធុនមធ្យមនិងតូច៕