នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមបើកបវេសនកាលនៅសកលវិទ្យាល័យជាតិហាណូយ
|
នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមបើកបវេសនកាលនៅសកលវិទ្យាល័យជាតិហាណូយ (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី១៥កញ្ញា ថ្លែងមតិនៅពិធីបើកបវេសនកាលឆ្នាំ២០១៤
-២០១៥របស់សកលវិទ្យាល័យជាតិហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋយកចិត្តទុកដាក់អភិវឌ្ឍន៍អប់រំជា
គោលនយោបាយជាតិជួរមុខ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរ
ក្នុងឆ្នាំសិក្សា២០១៤-២០១៥ និងបណ្ដាឆ្នាំជាបន្តសកលវិទ្យាល័យជាតិហាណូយ
រួមជាមួយមហាវិទ្យាល័យសាលាជាន់ខ្ពស់នានាត្រូវផ្លាស់ប្តូរធុរកិច្ចមហាវិទ្យាល័យ
ម្ចាស់ការអនុវត្តសិទ្ធិស្វ័យខ្លួនទទួលខុសត្រូវខ្ពស់។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណងសកលវិទ្យាល័យជាតិហាណូយក៏ដូចជាបណ្ដាមហាវិទ្យាល័យក្នុងប្រព័ន្ធ
អប់រំត្រូវយកចិត្តទុកដាក់ថែទាំអប់រំបំប៉ន់សិស្សានុស្សិសនិស្សិតពិសេសគឺកសាង
សីលធម៍រចនាបទរបៀបរស់នៅល្អ៕