នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍សិលាចារិតពេទ្យទ័ពប្រជាជននៅស្រុក Hon Dat
|
នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍សិលាចារិតពេទ្យទ័ពប្រជាជននៅស្រុក Hon Dat (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាព
ប្រទេសជាតិ នាព្រឹកថ្ងៃទី១ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍សេលាចារិតអនុស្សាវរីយ៍ពេទ្យទ័ព
ប្រជាជននៅមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិ Ba Hon ស្រុក Hon Dat ខេត្ត
Kien Giang។ ថ្លែងមតិនៅពិធីនេះ ដោយតួនាទីជាកម្មាភិបាលយុទ្ធជនម្នាក់ដែល
បំពេញការងារក្នុងផ្នែកពេទ្យទ័ពប្រជាជន Kien Giang នាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung បានអះអាងថា៖
“ផ្នែកពេទ្យទ័ពប្រជាជន Kien Giang មានប្រពៃណីដ៏ល្អប្រសើរក្នុងការព្យាបាល
សំរាប់យុទ្ធជនជំងឺយុទ្ធជនពិការ សំរាប់កងទ័ពប្រជាជនខេត្តសាមី ដែលត្រូវបាន
បក្សនិងរដ្ឋកត់សម្គាល់។ ប៉ុន្តែការកត់សម្គាល់គឺមិនគ្រប់គ្រាន់ឡើង ឥឡូវនេះជំនាន់
ជាបន្តត្រូវធ្វើល្អថែមទៀតពូកែជាងពួកយើងខ្ញុំមុននេះ៕”