នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមសម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨។

នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមសម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)



         Vovworld-នាថ្ងៃទី២៦កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានចាកចេញពីរដ្ឋធានីប៉ារីសរបស់បារាំងទៅអាមេរិកចូលរួមសម័យ​
ពិភាគ្សា​ជាន់​ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨ ដែល
​ប្រព្រឹត្ត​​ទៅចាប់​ពី​ថ្ងៃទី២៦ដល់ថ្ងៃទី២៨កញ្ញា។ ការចូលរួមរបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅសម័យពិភាគ្សាលើក​
នេះ​សំដៅបន្តអនុវត្តគោលមាគ៌ាសមាហរណកម្មអន្តរជាតិ លើកកំពស់តួនាទី​អន្តរជាតិរបស់វៀតណាម ទន្ទឹមនឹងនោះ រួមចំណែកបង្កើនទំនាក់ទំនងរវាងវៀត​
ណាម​និងអង្គការ​សហប្រជាជាតិ​និយាយរួម និងស្ថាប័នជំនាញរបស់អង្គការ​
សហប្រជាជាតិនិយាយ​ដោយឡែក។ ក្នុងឱកាសនេះដែរ អ្នកនិពន្ធនៃវិទ្យុសម្លេង​វៀតណាមបានមាន​អត្ថបទសសេរមានចំណងជើងថា “វៀតណាមបានរួម​ចំណែក​
សកម្មមានការ​ទទួល​ខុសត្រូវក្នុងកិច្ចការរបស់​អង្គការសហប្រជាជាតិ”។ សូម​
អញ្ជើញលោក​អ្នក​នាងតាមដានស្ដាប់ក្រោយផ្នែកព័ត៌មាន។

         ជាមួយប្រធានបទ “ដាក់គ្រឹះស្ថានកសាងរបៀបវារៈអភិវឌ្ឍន៍ក្រោយ​ឆ្នាំ​
២០១៥” សម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិ​នីតិកាលទី៦៨ជាឱកាសត្រួតពិនិត្យការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហ្សវត្ស
និងចាប់ផ្ដើម​ដំណើរការកសាង របៀបវារៈអភិវឌ្ឍន៍របស់អង្គការ​សហប្រជាជាតិ
​ក្រោយឆ្នាំ២០១៥។

        ក្នុងឱកាសចូលរួមសម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការ​
សហប្រជាជាតិ​នីតិកាលទី៦៨ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងជួប​សន្ទនា​ជាមួយថ្នាក់ដឹកនាំធនាគារពិភពលោកសំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
ដែលកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើររវាងភាគីទាំងពីរ ពិសេសគឺក្នុងវិស័យកាត់បន្ថយ​ភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាមក្នុងប៉ុន្មានទស្សវត្សកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ