នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន (VOV)

        Vovworld-នៅខាងក្រៅសន្និសីទកំពូលអាស៊ី-អឺរ៉ុបលើកទី១០ (ASEM 10)
នៅប្រទេសអ៊ីតាលី នាថ្ងៃទី១៦តុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។ នៅ​ជំនួប
សន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា បក្ស​រដ្ឋាភិបាលនិង
ប្រជាជនវៀតណាមមានបំណងពង្រឹងទំនាក់ទំនងជិតខាងមិត្ត​ភាពជាប្រពៃណី
និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាង
ស្អាតស្អំស្ថិរភាព។ ភាគីទាំងពីរបានឯកភាពអនុវត្តក្រុមការងារ​ចំនួន៣សហប្រតិ
បត្តិការអំពីកសាងហេដ្ឋានរចនាសម្ព័ន្ធ សហប្រតិបត្តិការ​អំពី​រូបីយវត្ថុនិងសន្ទនា
សហប្រតិបត្តិការអភិវឌ្ឍន៍លើសមុទ្រក្នុងក្របខ័ណ្ឌក្រុម​ចរចារថ្នាក់រដ្ឋាភិបាល
ស្ដីពីព្រំដែនដែនដីរវាងប្រទេសទាំងពីរ។ ស្ដីពីបញ្ហា​សមុទ្រ​ខាងកើត នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា ស្នើរភាគីទាំងពីរ​ពិនិត្យល្អស្ថានភាពនៅសមុទ្រ
គ្មានសកម្មភាពធ្វើឲ្យស្មុគស្មាញបន្ថែមស្ថានភាព ជំរុញយន្តការចរចារ អនុវត្តម៉ឹង
មាត់កិច្ចព្រមព្រៀងគោលការណ៍សារវន្តបញ្ជា​ណែនាំដោះស្រាយបញ្ហានៅសមុទ្រ
វៀតណាម-ចិន គោរពច្បាប់អន្តរជាតិ រួមគ្នា​រក្សាសន្តិភាពស្ថិរភាពរបស់ដំបន់និង
ពិភពលោក។

        រីឯនាយករដ្ឋមន្ត្រីចិនលោក​Li Keqiang បានមានប្រតិកម្មសកម្មចំពោះសំណើរ
​របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung អំពីវិធានការជាក់ស្ដែងសំដៅបង្កើន​ទំនាក់
ទំនងរវាងបក្សទាំងពីររដ្ឋទាំងពីរនាពេលខាងមុខ។
ក៏ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី១៧ តុលា នាយករដ្ឋមន្ត្រីវៀតណាម ​លោក
 Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយ​ប្រធានាធិបតីស្វីស​ Didier Burkhalter នាយករដ្ឋមន្ត្រី Luxembourg Xavier Betten និងនាយករដ្ឋមន្ត្រីបូឡូញ Ewa Kopacz ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ