នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
|
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១២វិច្ឆកា ក្នុងឱកាសចូលរួមសន្និសីទកំពូលអាស៊ាន
លើកទី២៥និងសន្និសីទទាក់ទិននានានៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានអះអាងអនុវត្តគោលការណ៍ម្ចាស់ការសមាហរណកម្ម
អន្តរជាតិវៀតណាមបាននិងកំពុងចូលរួមជាសមាជិកមានការទទួលខុសត្រូវ
របស់ស្ថាប័នសំខាន់ជាច្រើនរបស់អង្គការសហប្រជាជាតិ ទន្ទឹមនឹងនោះសកម្ម
រួមចំណែកក្នុងការកសាងយុទ្ធសាស្ត្រកម្មវិធីសកម្មភាពរបស់អង្គការសហប្រជា
ជាតិ។
លោក Ban Ki Moon បានសម្ដែងបំណងចង់មកបំពេញទស្សនកិច្ចនៅវៀត
ណាមដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គការសហ
ប្រជាជាតិនិងវៀតណាម។ ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត អគ្គលេខាធិការ
អង្គការសហប្រជាជាតិបានអះអាងទស្សនៈរបស់អង្គការសហប្រជាជាតិគឺ
ជំលោះអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើតត្រូវបានដោះស្រាយលើ
មូលដ្ឋានសន្ទនា បណ្ដាភាគីគ្មានសកម្មភាពបង្កើនភាពតានតឹងថែមទៀត៕