នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអង្គភាពអាជីវកម្មនៅកាហ្សាក់ស្ថាន
|
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអង្គភាពអាជីវកម្មនៅកាហ្សាក់ស្ថាន (VOV) |
Vovworld-នារាត្រីថ្ងៃទី៣០ឧសភាតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានចាកចេញពីទីក្រុង Asta na បញ្ចប់ប្រកបដោយ
ជោគជ័យដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាននិងទៅកាន់ប្រទេសអាល់ហ្សេរី
ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ។
មុននោះនាយប់ថ្ងៃទី៣០ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan
Dung បានមានជំនួបសន្ទនាជាមួយសហគមន៍អង្គភាពអាជីវកម្មដែលអាជីវកម្មក្នុង
ប្រទេសនិងប្រទេសជាសមាជិកសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ថ្លែងមតិនៅទីនេះ
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានលើកច្បាស់ថា ការដែលការចរចារដ៏
ជោគជ័យ FTA ត្រឹមតែជាជំហានដំបូង ការលាតត្រដាងរបស់បណ្ដាស្ថាប័នអង្គភាព
អាជីវកម្មប្រជាជនបានទាមទាការខំប្រឹងប្រែងព្យាយាមច្នៃប្រឌិតនិងរួមខំប្រឹងប្រែង
របស់រដ្ឋាភិបាលស្ថាប័នដំណាងវៀតណាមសហគមន៍អង្គភាពអាជីវកម្មវៀតណាម
ក្នុងប្រទេសក៏ដូចជានៅឯបរទេស។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖
“ទីផ្សារ EU មានតម្រូវការខ្ពស់បទដ្ឋានអំពីអនាម័យស្បៀងអាហារដូចជារបង
បច្ចេកទេសដើម្បីធានាអនាម័យសុវត្ថិភាពស្បៀងអាហារ។ ហេតុនេះហើយបើសិន
ជាឃើញភាពងាយស្រួលគឺត្រូវឃើញការលំបាកនិងយើងរួមគ្នាពង្រីកភាពងាយ
ស្រួលជំនះពុះពារលើការលំបាករបស់ខ្លួនដើម្បីជំរុញផលិតកម្មក្នុងប្រទេសជំរុញការ
នាំចេញនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសជាតិ៕”