|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាមទៅទីក្រុងតូក្យូ-ជប៉ុន ចូលរួមសន្និសីទជាន់ខ្ពស់មេគ្គង-ជប៉ុនលើកទី៤ |
(VOV)- ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda
នាថ្ងៃទី១៩មេសា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានដឹកនាំ
គណៈប្រតិភូវៀតណាមទៅទីក្រុងតូក្យូ-ជប៉ុន ចូលរួមសន្និសីទជាន់ខ្ពស់
មេគ្គង-ជប៉ុនលើកទី៤ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង
២១មេសា។ នៅសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ
ថ្នាក់ដឹកនាំបណ្ដាប្រទេសមេគ្គងនិងជប៉ុននឹងពិភាគ្សាអំពីយុទ្ធសាស្ត្រតូក្យូ
ដើម្បីជំនួសឲ្យសេចក្តីថ្លែងការតូក្យូនៅសន្និសីទជាន់ខ្ពស់មេគ្គង-ជប៉ុនលើក
ទី១មុននេះ៤ឆ្នាំ។ ប្រសិនបើបានអនុម័ត្តនោះ យុទ្ធសាស្ត្រតូក្យូនឹងជាផែនគ្រឹះ របស់កិច្ចសហប្រតិបត្តិការរវាងមេគ្គងនិងជប៉ុនក្នុងដំណាក់កាលថ្មី ជាមួយ ចំណុចស្នូលគឺបង្កើនការតភ្ជាប់របស់មហាអនុដំបន់មេគ្គង កិច្ចសហប្រតិបត្តិការ
រួមអភិវឌ្ឍន៍រវាងបណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគ្គងជាមួយជប៉ុន ទន្ទឹមនឹង នោះលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ធានាសន្តិសុខមនុស្សក៏ដូចជាចរិតលក្ខណៈចីរភាពរបស់បរិស្ថាន។ ក៏នៅសន្និសីទនេះដែរ នាយករដ្ឋមន្ត្រី
Nguyen Tan Dung នឹងមានបទថ្លែមមតិសំខាន់អំពីទឹសដៅសហប្រតិបត្តិការ
ក៏ដូចជាលើកឡើងបណ្ដាអាទិភាពរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ច
សហប្រតិបត្តិការមេគ្គង-ជប៉ុន។ នាយករដ្ឋមន្ត្រីក៏នឹងមានជំនួបជាមួយមន្ត្រី
ជាន់ខ្ពស់ រដ្ឋាភិបាលជប៉ុន បណ្ដាសម្ព័ន្ធក្រុមហ៊ុន អង្គការសេដ្ឋកិច្ចធំៗរបស់ ជប៉ុនសំដៅបង្កើនការយល់ដឹងនិងជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀត
ណាម-ជប៉ុនកាន់តែស៊ីជម្រៅជាក់ស្ដែងនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕