នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាបើកការដ្ឋានសាងសង់ស្ពាន Vam Cong។

នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាបើកការដ្ឋានសាងសង់ស្ពាន Vam Cong។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាបើកការដ្ឋានសាងសង់ស្ពាន Vam Cong។ (chinhphu.vn)



        VOV-នាព្រឹកថ្ងៃទី១០កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពាន Vam Cong នៅស្រុក
Lap Vo ខេត្ត Dong Thap។ គំរោងការមានកំរិតទុនវិនិយោគជាប្រាក់ប្រមាណ​៥
លាន​៧​សែន​​លានដុង ប្រើប្រាស់ប្រភពទុន ODA របស់រដ្ឋាភិបាលកូរ៉េខាងត្បូង
និង​ទុន​របស់​រដ្ឋាភិបាលវៀតណាម។ ថ្លែងមតិនៅពិធី នាយករដ្ឋមន្ត្រី Nguyen Tan
Dung បាន​សង្កត់​ធ្ងន់ថា ផ្នែកលោតផ្លោះមួយក្នុងចំណោមផ្នែកលោតផ្លោះសំខាន់
ដើម្បី​ដំបន់​វាលទំនាបទន្លេ Cuu Long គឺអភិវឌ្ឍន៍យ៉ាងលឿនចីរភាពក្លាយ​ទៅជា​
ដំបន់​សេដ្ឋកិច្ច​​ស្នូល​របស់ប្រទេសជាតិ។

        “គោលការណ៍របស់បក្សរដ្ឋក្នុងការឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម​
ប្រទេសជាតិ ក្នុងនោះមានដំបន់វាលទំនាបទន្លេ Cuu Long ផ្នែកលោតផ្លោះ​ក្នុង​
ចំណោម​ផ្នែកលោតផ្លោះគឺវិនិយោគសាងសង់ហេដ្ឋានរចនាសម្ព័ន្ធព្រមៗគ្នាទំនើប។ រដ្ឋាភិបាលនិងក្រសួងផ្នែកមជ្ឈឹមជានិច្ចកាលខំប្រឹងប្រែងជាមួយស្មារតីនេះ។ ក្រៅ​
ពី​នោះ បណ្ដាដំបន់ដោយកំលាំងផ្ទៃក្នុងនិងប្រភពកំលាំងផ្សេងៗដើម្បីកសាង​បណ្ដា
ខ្សែ​ផ្លូវ​ផ្សាភ្ជាប់នឹងការកសាងជនបទថ្មី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ