នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមផ្សារណាត់ សន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្មអាស៊ាន-ចិន។

នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមផ្សារណាត់ សន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្មអាស៊ាន-ចិន។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមផ្សារណាត់ សន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្មអាស៊ាន-ចិន។ (vov.vn)



        VOV-នាព្រឹកថ្ងៃទី២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung រួមជាមួយគណៈប្រតិភូវៀតណាមបានអញ្ជើញទៅកាន់ទីក្រុង Nanninh ខេត្ត
Quang Xi ចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចចូលរួមផ្សារណាត់ សន្និសីទកំពូល​វិនិយោគនិងពាណិជ្ជកម្មអាស៊ាន-ចិនលើកទី១០។ នេះជាលើកទី៤ដែល​
នាយករដ្ឋ​មន្ត្រី​​វៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមផ្សារណាត់
សន្និសីទ​កំពូលវិនិយោគនិងពាណិជ្ជកម្មអាស៊ាន-ចិនលើថានៈជាអ្នកប្រមុខ
​រដ្ឋាភិបាលវៀតណាម។ ​តាមគំរោង នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងជួប​សន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li Keqiang សំដៅផ្លាស់ប្តូរ​អំពីបណ្ដាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

         ជាមួយប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដំបន់៖ ឱកាសថ្មីកំលាំង​
ចលករ​ថ្មីនិងដំណាក់កាលថ្មី” ផ្សារណាត់នឹងមានការចូលរួមរបស់ស្តង់ទំនិញ​
ប្រមាណ៣៤០០ស្តង់។​ គណៈប្រតិភូវៀតណាមបានចូលរួមផ្សារណាត់ពិព័ណ​អាស៊ាន-ចិនលើកនេះដោយមានស្តង់ទំនិញ២០០ស្តង់និងអង្គភាពអាជីវកម្មជាង​
១០០។

        ក្នុងឱកាសនេះ កាសែត​ Nhan dan ច្បាប់ចេញផ្សាយនាថ្ងៃទី២កញ្ញាបានមាន
​វិចារណកថា ក្រោមចំណងជើងថា “ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀត​
ណាម-ចិន”។ វិចារណកថាបានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារ​របស់​
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងនូវគោលនយោបាយមុនក៏ដូចជា​ក្រោយរបស់បក្សនិងរដ្ឋវៀតណាមគោរពពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព​ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ចិន រក្សាល្បឿន​
អភិវឌ្ឍន៍​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងដៃគូរ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់វិស័យ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ