នាយករដ្ឋមន្ត្រីវៀតណាមផ្តល់សច្ចាប័នលើការដំឡើងច្រកទ្វារព្រំដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការអនុម័តចំពោះការដំឡើងច្រកទ្វារព្រដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមផ្តល់សច្ចាប័នលើការដំឡើងច្រកទ្វារព្រំដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមផ្តល់សច្ចាប័នលើការដំឡើងច្រកទ្វារព្រំដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ (រូបថត៖ vov.vn)

ច្រកទ្វារព្រំដែន Tan Nam ចំណុះភូមិ Tan Nam ឃុំ Tan Binh ស្រុក Tan Binh ខេត្ត Tay Ninh។ ទល់មុខព្រំដែនច្រកទ្វារព្រំដែន Tan Nam  គឺជាច្រកទ្វារអន្តរជាតិម៉ឺន ជ័យ ចំណុះឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវេង (កម្ពុជា) ដែលត្រូវបានភាគីកម្ពុជាដំឡើងកាលពីឆ្នាំ ២០១៤។ ច្រកទ្វារព្រំដែន Tan Nam   - ម៉ឺនជ័យ មានចម្ងាយពីទីក្រុងហូជីមិញប្រមាណ ១៥០ គីឡូម៉ែត្រ ហើយមានចម្ងាយពីទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាប្រមាណ ១៣០ គីឡូម៉ែត្រ។

ការដំឡើងច្រកទ្វារព្រំដែន Tan Nam ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិនឹងបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងជួយឲ្យប្រជាជននិងមធ្យោ បាយយានជំនិះនៃប្រទេសទាំងពីរអាចធ្វើដំណើរឆ្លងដែនកាន់តែរលូន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ