នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម

(VOV)_នារសៀលថ្ងៃទី៤ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយអគ្គនាយក​ក្រុមហ៊ុន​ Sam
 Sung លោក Shin Jong Kyun និងក្រុមវិនិយោគិនអាមេរិក។

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖ សម្ព័ន្ធ​ក្រុមហ៊ុន​​ជួរ​
មុខលើពិភពលោក Sam Sung វិនិយោគនៅវៀតណាម ដោយ​មានទុនវិនិយោគជា
ច្រើនដោយមានកិច្ចសន្យា វិនិយោគក្នុងរយៈ ពេលយូរអង្វែង​ ក្នុងវិស័យបច្ចេកវិទ្យា
ខ្ពស់ ជាការអះអាងខ្លាំងក្លា អំពីការទាក់ទាញអ្នកវិនិយោគរបស់វៀត​ណាម។ នាយក
រដ្ឋមន្ត្រី មានគោលបំណងថា៖ សម្ព័ន្ធក្រុមហ៊ុន Sam Sung បន្ត​វិនិយោគខ្លាំងក្លាថែម
ទៀតនៅវៀតណាម។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ រដ្ឋា​ភិបាលវៀតណាមសន្យាបង្ក
លក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមាន​សម្ព័ន្ធក្រុមហ៊ុន Sam
 Sung ​ធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនៅ​វៀតណាម។ លទ្ធផលធ្វើអាជីវកម្មនានា
របស់ Sam Sung នៅវៀតណាម បាន​រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដៃ
គូយុទ្ធសាស្ត្រ វៀតណាម-កូរ៉េខាងត្បូង កាន់តែស៊ីជំរៅ និងប្រសិទ្ធិភាពពីមួយថ្ងៃទៅ
មួយថ្ងៃ។ អគ្គនាយកក្រុមហ៊ុន Sam Sung លោក Shin Jong Kyun បានសន្យាថា៖ នឹង
គោរពរាល់​ការកំណត់ ច្បាប់របស់វៀតណាមអំពីការវិនិយោគ ធ្វើអាជីវកម្ម អំពីបែប
បទ ប្រាក់ខែ ការធានារ៉ាប់រងសង្គម ផលប្រយោជន៍សង្គមចំពោះពលករ។

          នាថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយបណ្ដាវិនិយោគិនអាមេរិក ដឹកនាំ
ដោយលោក William Weidner នាយកសម្ព័ន្ធក្រុមហ៊ុន​ Weidner Holdings នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ​បណ្ដាអង្គភាពអាជីវ
កម្មអាមេរិក អាចជឿជាក់ទៅលើបរិយាកាសវិនិយោគនៅ​វៀតណាម ហើយលោកក៏
បានអះអាងដែរថា៖វៀតណាមនឹងបង្កគ្រប់លក្ខណះ​ងាយស្រួល សំរាប់វិនិយោគិននា
នា។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖នា​ពេលខាងមុខនេះ ទំនាក់ទំនងវៀត
ណាមនិងអាមេរិក នឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត លើគ្រប់វិស័យ ដែលក្នុងនោះ
មានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ​យោគ។ រីឯ លោក William Weidner នាយក
សម្ព័ន្ធក្រុមហ៊ុន​ Weidner Holdings បានអោយដឹងថា៖បណ្ដាសមាជិកសភាអាមេរិក 
គាំទ្រអង្គភាពអាជីវកម្មអាមេរិកមកវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម និង
ក្រុមអង្គភាពអាជីវកម្មអាមេរិក មានគោលបំណងកសាងមណ្ឌលពាណិជ្ជកម្មទំនើប
នៅទីក្រុងហូជីមិញ ​(ភាគខាងត្បូងវៀតណាម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ