នាយករដ្ឋមន្ត្រីវៀតណាម៖រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញដើម្បីធានាសន្តិសុខស្បៀងអាហារជាតិ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
(VOV)_នាថ្ងៃទី១៣ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួម
ជាមួយគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានជួបប្រាស្រ័យជាមួយអ្នក
បោះឆ្នោតនៅស្រុក An Lao ។ នៅទីនេះ អធិប្បាយមតិរបស់អ្នកបោះឆ្នោតស្ដីពីការ
ជំរុញខ្លាំងថែមទៀតការរៀបចំរចនាសម្ព័ន្ធកសកម្មឡើងវិញរបស់ប្រទេសជាតិ នា
យករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ការរៀបចំរចនាសម្ព័ន្ធកសកម្ម
ឡើងវិញគឺសំដៅអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងផលិតកម្ម កាត់បន្ថយចំ
ណាយ លើកកំពស់គុណភាណនិងមានតំលៃប្រកួតប្រជែង ហើយលើកទឹកចិត្តអង្គ
ភាពអាជីវកម្មវិនិយោគចូលជនបទ យកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាវិជ្ជាជីវះ
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏ខំប្រឹងប្រែងចរចារ
ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពទ្វេភាគីនិងពហុភាគីយ៉ាង
ឆាប់ៗ ដើម្បីបង្កើតទីផ្សារថ្មីច្រើនជាងទៀត។
លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០១៥នោះគឺបន្តប្រមូលផ្តុំបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយ
រឹងមាំជាង គ្រប់គ្រងអតិផរណាល្អជាង ប្រមូលផ្តុំដោះស្រាយការលំបាក កែទម្រង់បែបបទរដ្ឋបាល កែលំអរបរិយាកាសវិនិយោគ អាជីវកម្ម ដើម្បីជំរុញផលិតកម្ម អាជីវកម្ម។ លោក
Nguyen Tan Dung បានអោយដឹងថែមទៀតថា៖រួមជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច រដ្ឋាភិ
បាលក៏ប្រមូលផ្តុំធានាការអភិវឌ្ឍន៍លើបណ្ដាវិស័យដូចជា៖សុខាភិបាល អប់រំ កាត់បន្ថយ
ភាពក្រីក្រ…លៗ ផងដែរ៕