នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បញ្ចប់យ៉ាងល្អប្រសើដំណើរទស្សនកិច្ចនៅកម្ពុជា
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៤មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនបានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍សាងសង់
ស្ពាន Long Binh-ជ្រៃធំ តភ្ជាប់ខេត្ត An Giang (វៀតណាម) ជាមួយខេត្តកណ្ដាល
របស់កម្ពុជា។ នេះជាសំណង់មានចរិតលក្ខណៈនិមិត្តរូបដ៏រស់រវើកនៃទំនាក់ទំនង
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ
វៀតណាម-កម្ពុជា។
នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានអញ្ចើញមកដាក់កម្រងផ្កានៅស្ដូបយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។
នារសៀលថ្ងៃដ៏ដែល មុនពេលចាកចេញពីភ្នំពេញបញ្ចប់ដំណើរទស្សនកិច្ច
យ៉ាងល្អប្រសើរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី៕
-VOVWORLD