នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ - កូរ៉េខាងត្បូងលើកទី ១

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង បានប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលមេ គង្គ - កូរ៉េខាងត្បូងលើកទី ១ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការនាពេលអនាគតមេគង្គ - កូរ៉េខាងត្បូង ដើម្បីវិបុលភាពរួម” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រ ទេសកម្ពុជា កូរ៉េខាងត្បួង ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀត ណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ - កូរ៉េខាងត្បូងលើកទី ១ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ស្វាគមន៍លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងប្រធានគណៈប្រតិភូនៃប្រទេសនានាដែលចូលរួមក្នុងកិច្ចប្រជុំ

ពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលអនាគតនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៦ បានឯកភាពគ្នាតម្លើងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសមេគង្គនិងកូរ៉េខាងត្បូងឡើងកម្រិតកំពូល ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូងលើសសរទ្រូងចំនួន ៣ គឺ៖ ប្រជាជន វិបុលភាព សន្តិភាពនិងវិស័យអាទិ ភាពចំនួន ៧ គឺវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ បរិស្ថាន និងការសាកល្បងក្រៅប្រពៃណីនានា។ បណ្ដាថ្នាក់ដឹកនាំក៏បានសម្រេចចិត្តបង្កើតមជ្ឈ មណ្ឌលជីវចម្រុះមេគង្គ - កូរ៉េខាងត្បូង និងមជ្ឈមណ្ឌលសហប្រតិបត្តិការស្រាវជ្រាវរួម អំពីប្រភពទឹកទន្លេមេគង្គ - កូរ៉េខាងត្បូង ដើម្បីអភិរក្សធនធានធម្មជាតិនិងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ។

ក្នុងឱកាសនេះក្រុមប្រឹក្សាធុរកិច្ចមេគង្គ - កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងការតភ្ជាប់រវាងសហគ្រាសនៃប្រទេសចំនួន ៦ និងការចូលរួមរបស់សហគ្រាសទៅក្នុងកិច្ចសហប្រតិបត្តិការ។ថ្នាក់ដឹកនាំទាំងឡាយក៏បានយល់ព្រមយកឆ្នាំ ២០២១ ជាឆ្នាំផ្លាស់ប្តូរមេគង្គ - កូរ៉េខាងត្បូងដើម្បីអបអរសាទររយៈពេល ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលដៅសំខាន់ៗចំនួន ៣ ដែលកិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូងចាំបាច់ត្រូវផ្ដោតសំខាន់គឺ៖ ពង្រឹងបរិយាកាសសន្តិភាពក្នុងតំបន់; ការអភិវឌ្ឍសេដ្ឋកិច្ច ដោយយកប្រជាជនជាមជ្ឈភាព ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតគឺជាកម្លាំងចលករស្នូល និងកំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។

បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនានាបានអនុម័តលើ “សេចក្តីប្រកាសស្តីពីទន្លេមេគង្គ - ទន្លេ Han បង្កើតទំនាក់ទំនងភាពជាដៃគូ ដើម្បីប្រជាជន វិបុលភាព និងសន្តិភាព” ហើយឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ២ នៅប្រទេសវៀតណាម នាឆ្នាំ ២០២០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ