នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមសន្និសីទកំពូលក្រុម G7 និងធ្វើទស្សនកិច្ចនៅកាណាដា

(VOVWORLD) -នាយប់ថ្ងៃទី៧មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមបានចាកចេញពីរដ្ឋធានីហាណូយ ចេញដំណើរទៅកាន់ទីក្រុង Quebec ដើម្បីចូលរួមសន្និសីទកំពូលក្រុមប្រទេស G7 និងធ្វើទស្សនកិច្ចនៅប្រទេសកាណាដាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ឆ្នាំ២០១៨ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមសន្និសីទកំពូលក្រុម G7 និងធ្វើទស្សនកិច្ចនៅកាណាដា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc

សន្និសីទកំពូលក្រុម G7 ឆ្នាំ២០១៨ ត្រូវបានប្រារព្ធនៅ Charlevoix ទីក្រុង Quebec ប្រទេសកាណាដាដោយមានការចូលរួមរបស់ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧ រួមមានប្រទេស ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដានិងអ៊ីតាលីរួមទាំងសហភាពអឺរ៉ុប។ មុននឹងប្រព្រឹត្តទៅសន្និសីទកំពូលក្រុម G7 ប្រទេសម្ចាស់ផ្ទះ កាណាដានឹងរៀបចំសន្និ សីទថ្នាក់រដ្ឋមន្ត្រីនិងកិច្ចប្រជុំដទៃជាច្រើនទៀតដើម្បីធ្វើការពិគ្រោះយោបល់នូវបញ្ហាពាក់ព័ន្ធនឹងរបៀបវារៈនៃសន្និសីទនេះ។

សន្និសីទកំពូលក្រុម G7 នឹងប្រារព្ធនាថ្ងៃទី៩មិថុនា ដោយមានការចូលរួមរបស់ប្រទេសក្រុម G7 សហភាពអឺរ៉ុបនិងប្រទេសក្នុងនាមជាភ្ញៀវកិត្តិយស រួមមានៈវៀតណាម អាហ្សង់ទីន បង់ ក្លាដេស ហៃទី ចាម៉ៃកា កេនយ៉ា ហ្វ្រិកខាងត្បូង រ៉្វាន់ដា សាម័រ សេណេហ្គាល់ Seychelles និងអង្គការអន្ដរជាតិមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ