នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Sunwah ( ហុងកុង)
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Sunwah ( ហុងកុង) |
(VOV)_នារសៀលថ្ងៃទី២១មេសា នៅក្នុងជំនួបសន្ទនាជាមួយ លោក Jonathan
Choi នាយកសម្ព័ន្ធក្រុមហ៊ុន Sunwah នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាម ជានិច្ចកាល គោរព និងកំ
ពុងប្តេជ្ញាចិត្តកែលំអរបរិយាកាសវិនិយោគ អាជីវកម្ម បង្កលក្ខណះ ងាយ ស្រួល
ថែមទៀតសំរាប់បណ្ដាវិនិយោគិនបរទេសមកផលិតកម្ម និងធ្វើអាជីវកម្មវៀតណាម។
នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះសកម្មភាពប្រកបដោយប្រសិទ្ធិភាពរបស់
សម្ព័ន្ធក្រុមហ៊ុន Sunwah នៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ នាយក
រដ្ឋមន្ត្រីក៏បានស្នើអោយលោក Jonathan Choi បង្កើនកម្មវិធី គំរោងការណ៍វិនិយោគនៅវៀតណាម និងចាត់ទុកវៀតណាមជាតំបន់វិនិយោគសំខាន់ជួរមុខដើម្បីបើក
ទូលាយការវិនិយោគ។
រីឯ ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah លោក Jonathan Choi បានអះអាងថា៖
នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគនៅវិស័យជាច្រើននៅវៀតណាម និង
បន្តសហប្រតិបត្តិការជាមួយបណ្ដាមហាវិទ្យាល័យវៀតណាមនាពេលខាងមុខនេះ៕