នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប ប្រធាន សហព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូង
(VOVWORLD) -ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម និងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងកាន់តែស៊ីជំរៅថែមទៀត។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phucនិងប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូង លោក Huh Chang Soo |
នារសៀលថ្ងៃទី ១០ កញ្ញា នៅទីក្រុងហាណូយ នៅក្នុងជួបនួបជាមួយ ប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូង លោក Huh Chang Soo និងគណប្រតិភូសហគ្រាសកូរ៉េខាងត្បូងដែលមកបំពេញទស្សនកិច្ចនៅវៀតណាមនោះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម និងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងកាន់តែស៊ីជំរៅថែមទៀត។ នាបច្ចុប្បន្ន មានប្រជាជនកូរ៉េខាងត្បូង និងវៀតណាមចំនួន ១៦០០០០ នាក់ ដែលកំពុងរស់នៅនៅប្រទេសនិមួយៗ ដោយដើរតួនាទីជាស្ពានតភ្ជាប់ដ៏ថ្លៃថ្លារវាងប្រជាជាតិទាំងពីរ ហើយបានរួមវិភាគទានយ៉ាងសកម្មទៅក្នុងអនាគតនៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីមលោក Nguyen Xuan Phuc បានអះអាងថារដ្ឋាភិបាលវៀតណាមនឹងបង្កភាពងាយស្រូលសម្រាប់វិនិយោគិនបរទេសមកបោះទុនវិនិយោគនៅវៀតណាម ក្នុងនោះមានវិនិយោគិនកូរ៉េខាងត្បូងផងដែរ។ លោក Nguyen Xuan Phuc បានស្នើឲ្យសហគ្រាសកូរ៉េខាងត្បូងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ឧស្សាហកម្មធុនធ្ងន់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហើយខិតខំប្រឹងប្រែងដើម្បីសហគ្រាស FDI កូរ៉េខាងត្បូងនឹងសហគ្រាសវៀតណាមរួមសហការយ៉ាងជិតស្និទ្ធថែមទៀត សំដៅធ្វើឱ្យមានតុល្យភាពនូវជញ្ជីងពាណិជ្ជកម្មទ្វេភាគីផងដែរ។