នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយវិនិយោគិនបរទេសមួយចំនួន
(VOVWORLD) -នារសៀលថ្ងៃទី ៣ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Youn Chul Kim ប្រធានសម្ព័ន្ធក្រុមហ៊ុន Hanwha Techwin (កូរ៉េខាងត្បូង)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Youn Chul Kim ប្រធានសម្ព័ន្ធក្រុមហ៊ុន Hanwha Techwin (កូរ៉េខាងត្បូង) |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុនមានផែនការបើកទូលាយការបោះទុនវិនិយោគនៅវៀតណាម ជាពិសេសគឺលើវិស័យបច្ចេកវិទ្យាខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវការសន្យារបស់រដ្ឋាភិបាលក្នុងការរួមដំណើរ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ហើយក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Hanwha Techwin បន្តធ្វើជាគំរូដ៏ល្អអំពីការវិនិយោគទុន FDI នៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោលបំណងថា ក្រៅពីវិស័យបច្ចេកវិទ្យាខ្ពស់នេះ សម្ព័ន្ធក្រុមហ៊ុន នឹងយកផ្ដោតលើការបោះទុនវិនិយោគក្នុងវិស័យផ្សេងទៀតដូចជា ទីក្រុងឆ្លាតវៃ និង ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ចំណែកខ្លួនវិញ លោក Youn Chul Kim បានស្នើឲ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ សម្ព័ន្ធក្រុមហ៊ុនបើកទូលាយសកម្មភាពនៅវៀតណាម លើវិស័យហិរញ្ញវត្ថុ ការប្រើប្រាស់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានទទួលជួបជាមួយ លោក Spencer Damian White នាយកប្រតិបត្តិក្រុមហ៊ុន Delta Offshore Energy ផងដែរ៕