នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបស្ថាបនិកនិងជា ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកលោក Klaus Schwab

(VOVWORLD) - នៅជំនួបជាមួយស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) លោក Klaus Schwab នារសៀលថ្ងៃ ទី១២ ខែកញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ ការដែល WEF បានសហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងការកសាង ប្រធានបទ ខ្លឹមសារ និងរបៀបវារៈនៃសន្និសីទ WEF ASEAN ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបស្ថាបនិកនិងជា ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកលោក Klaus Schwab - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបស្ថាបនិកនិងជា ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកលោក Klaus Schwab(រូបថត៖ VGP)

លោកនាយករដ្ឋមន្រ្តីវៀតណាមបានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ Klaus Schwab ដែលបានយកចិត្តទុកដាក់និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបតិ្តការជាមួយវៀតណាម ព្រមទាំងស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក បន្តជួយឧបត្ថម្ភគាំទ្រ វៀតណាម លើកស្ទួយសមត្ថភាពនិងត្រៀមរៀបចំឲ្យបាន ល្អដើម្បីចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤ប្រកបដោយប្រសិទ្ធភាព។

        រីឯខ្លួនវិញ ប្រធាន WEF សាស្ត្រាចារ្យ Klaus Schwab បានវាយតំលៃខ្ពស់ ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងអាស៊ាននិងតំបន់ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលវៀតណាមដែលបានគាំទ្រនិងសហការជាមួយ WEF ដើម្បី ត្រៀមរៀបចំយ៉ាងល្អប្រសើរសម្រាប់សន្និសីទ WEF ASEAN ឆ្នាំ២០១៨។ លោក រូបនេះអះអាងថា វេទិកាសេដ្ឋកិច្ចពិភពលោកនឹងបន្តផ្សព្វផ្សាយនិងតភ្ជាប់វៀត ណាមជាមួយសហគមន៍សហគ្រាសអន្តរជាតិ ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនជួរមុខ ពិភពលោក ដែលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ