នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅទស្សនារូបសណ្ឋានជនបទថ្មីនៅខេត្ត Nam Dinh

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅទស្សនារូបសណ្ឋានជនបទថ្មីនៅខេត្ត Nam Dinh - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនិងប្រជាចន
ឃុំជនបទថ្មី Hai Ha

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Nam Dinh នាព្រឹកថ្ងៃ
ទី៨ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទៅ ទស្សនារូប
សណ្ឋានជនបទថ្មីនៅឃុំ Hai Ha ស្រុក Hai Hau។នៅទីនេះ​នាយករដ្ឋមន្រ្តីលោក
 Nguyen Xuan Phuc បានលើកច្បាស់ថា ប្រជាជនឃុំ Hai Ha និង ស្រុក Hai Hau គប្បី
ពង្រីកនូវលទ្ធផលដែលទទួលបាន​ លើកកំពស់ផលិតភាព ដោយឥតឈប់ឈរតាម
នោះលើកស្ទួយ ថែមទៀតនូវជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជា
កសិករ។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយ ថ្នាក់
ដឹកនាំខេត្ត Nam Dinh ដើម្បីស្វែងរកដំណោះស្រាយជំរុញសេដ្ឋកិច្ចសង្គមរបស់
ខេត្តឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។លោក​ Nguyen Xuan
Phuc ក្រើនរលឹកថា Nam Dinh ត្រូវខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់វាល
សណ្ដទន្លេក្រហមខាងជើង  ខំប្រឹងប្រែងក្លាយទៅជា ខេត្តជនបទថ្មីនៃទូទាំង
ប្រទេសមុនឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ