នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គចូលបង្គុំគាល់ព្រះចៅអធិរាជនិងអធិរាជនីជប៉ុន

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុន លើកទី១០ នារសៀលថ្ងៃទី៩ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមនិងថ្នាក់ដឹកនាំបណ្តាប្រទេសមេគង្គបានចូលបង្គំគាល់ព្រះចៅអធិរាជនិងអធិរាជនីជប៉ុន ជួបពិភាក្សាជាមួយសហភាពសភាមិត្ត ភាពមេគង្គ-ជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គចូលបង្គុំគាល់ព្រះចៅអធិរាជនិងអធិរាជនីជប៉ុន - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គចូលបង្គុំគាល់ព្រះចៅអធិរាជនិងអធិរាជនី

នៅក្នុងពិធី ព្រះចៅអធិរាជនិងអធិរាជនីជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនឿទុកចិត្តនិងការយល់ដឹងគ្នារវាងជប៉ុននិងបណ្តាប្រទេសមេគង្គ ព្រមទាំងសង្ឃឹមថា ឆ្នាំមិត្តភាពមេគង្គ-ជប៉ុន ២០១៩ នឹងរួមចំណែកជម្រុញថែមទៀត ការជួបប្រាស្រ័យរវាងរដ្ឋាភិបាលជាមួយប្រជាជននៃប្រទេសទាំង៦នេះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅដែលព្រះចៅអធិរាជ អធិរាជនីនិងរាជវង្សានុវង្សជប៉ុនដែលបានផ្តល់ឱ្យ វៀតណាមនិងទំនាក់ទំនងរវាងជប៉ុន - វៀតណាមនាពេលកន្លងទៅ។ នាយករដ្ឋមន្ត្រីក៏បានអះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានផ្តោតអាទិភាពខ្ពស់លើទំនាក់ទំនងជាមួយជប៉ុននិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយថែមទៀត។

នាថ្ងៃដ៏ដែល នៅក្នុងជំនួបជាមួយសហភាពសភាមិត្តភាពមេគង្គ-ជប៉ុន នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហភាពសភាហើយមានបំណងចង់ឲ្យសហភាពសភាន្តរួមចំណែកវិជ្ជមានក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងជប៉ុននិងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។

នាពេលរសៀលថ្ងៃទី៩ខែតុលា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយប្រធានសហភាពសេដ្ឋកិច្ចជប៉ុន KEIDANREN និងសហគ្រាសជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ