នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាអញ្ជើញជាអធិបតីរាត្រីសមោសរផ្សព្វផ្សាយវប្បធម៌វៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី១២ខែកញ្ញានៅមជ្ឈមណ្ឌលសន្និសីទជាតិ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងភរិយា បានអញ្ជើញជាអធិបតីរាត្រីសមោសរផ្សព្វផ្សាយវប្បធម៌វៀតណាម ដោយមូលបទ “អត្តសញ្ញាណវៀតណាម”។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាអញ្ជើញជាអធិបតីរាត្រីសមោសរផ្សព្វផ្សាយវប្បធម៌វៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងរាត្រីសមោសរ 

នេះជាកម្មវិធីពិសេសរបស់វៀតណាមសំដៅអបអរសាទរប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃប្រ ទេសនានា សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសដែលបានចូលរួមកិច្ចប្រជុំកំពូល វេទិកាសេដ្ឋ កិច្ចពិភពលោក ស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ២០១៨។

ថ្លែងមតិក្នុងកម្មវិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វត្តមានរបស់តំណាងទាំងអស់នៅក្នុងវេទិកានេះសរបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិប ត្តិការឆ្ពោះទៅអនាគតនិងចែករំលែកនូវចក្ខុវិស័យមួយ នោះគឺ “សហគមន៍អាស៊ានអាស្រ័យលើច្បាប់និងយកប្រជាជនជាគោល”។

លោកនាយករដ្ឋមន្ត្រីបវៀតណាមចង់ឲ្យថ្នាក់ដឹកនាំ សហគ្រិននិងភ្ញៀវអន្តរជាតិ ចំណាយពេលវេលាអញ្ជើញមកទស្សនាប្រទេសវៀតណាមក្នុងនាមជាភ្ញៀវអន្តរជាតិឬជាមិត្តភក្តិឬសាច់ញាតិរបស់ប្រជាជន វៀតណាម  ដើម្បីតាមរយៈនោះអាចមានអារម្ម ណ៍ពេញលេញអំពីវៀតណាមដ៏ស្រស់ស្អាតនិងបើកចំហអំពីប្រជាជនវៀតណាមរួសរាយរាក់ទាក់និង អំពីទេសភាពនិងវប្បធម៌ដ៏សម្បូរបែបពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ