នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនប្រកបដោយជោគជ័យ
(VOVWORLD) -បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី ៨ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyễn Xuân Phúc បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្ដាល និងក្រុមហ៊ុន Nidec Shimpo ចំណុះសម្ព័ន្ធក្រុមហ៊ុន Nidec ប្រទេសជប៉ុន។
លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្ដាល និងក្រុមហ៊ុន Nidec Shimpo |
បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី ៨ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្ដាល និងក្រុមហ៊ុន Nidec Shimpo ចំណុះសម្ព័ន្ធក្រុមហ៊ុន Nidec ប្រទេសជប៉ុន។ នេះជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេនៅលើពិភពលោកអំពីផលិតផលម៉ូតូគ្រប់ប្រភេទ។ Nidec បានចួលរួមលើវិស័យវិនិយោគធំនៅទីក្រុងហូជិមិញ ហើយរួមចំណែកអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចសង្គមកិច្ចរបស់ទីក្រុងហូជីមិញក្នុងអំឡុងពេល ២០ឆ្នាំកន្លងទៅ។ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា នាពេលខាងមុខរដ្ឋាភិបាលវៀតណាម និងទីក្រុងហាណូយ នឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ដែលក្នុងនោះមាន Nidec។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទូលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពជប៉ុន - វៀតណាមនៅខេត្ត Osaka Hyogo Nara និងសមាគមមិត្តភាពជប៉ុន - វៀតណាម Sakai។
នាពេលល្ងាច ថ្ងៃដដែល មុននឹងវិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka និងជួប សំណេះ ណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅតំបន់ Kansai ផងដែរ៕