នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញនិងឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែតុលា នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម លោក Wojciech Gerwel មកសម្តែងការគួរសម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម (រូបថតៈ chinhphu.vn) |
ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើង ថា ជាមួយនឹងបទពិសោធបំពេញការងារអស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសវៀត ណាមក្នុងនាមជាទីប្រឹក្សាពាណិជ្ជកម្មមក លោក Wojciech Gerwel នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឡើងកម្ពស់ថ្មី។
ចំណែកឯកអគ្គរដ្ឋទូតប៉ូឡូញ លោក Wojciech Gerwel បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាមដ៏ស្រស់សោភា និងបានឲ្យដឹងថា អ្នកការទូតប៉ូឡូញ សុទ្ធតែសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងបានឃើញច្បាស់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងនូវភារកិច្ចអាទិភាពនិងវិស័យនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងអំឡុងពេលនៃអាណត្តិរបស់ខ្លួន គឺកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច អប់រំនិងវប្បធម៌។ ឯកអគ្គរដ្ឋទូតមានបំណងប្រាថ្នាចង់សហ ការយ៉ាងជិតស្និទ្ធរវាងស្ថានទូតនិងបណ្តាក្រសួងស្ថាប័ននិងតំបន់នានា ទូទាំងប្រ ទេសវៀតណាមតែម្តង។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតទេសចរវៀតណាម (រូបថតៈ Chinhphu.vn) |
ក្នុងជំនួបជាមួយលោក Greg Norma ជនជាតិអូស្ត្រាលីម្នាក់ ដែលទើបបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien តែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ២០១៨-២០២១ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមដាក់ចេញគោលដៅបង្កើនកំណើនភ្ញៀវទេសចរឲ្យកើនឡើង៣០%ក្នុងមួយឆ្នាំ ដើម្បីនាំឧស្សាហកម្មទេសចរណ៍នៅវៀត ណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងជួយបង្កើនកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាវៀតណាម និងរួមចំណែកក្នុងការផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទៅកាន់ពិភពលោក៕